Description de l’épisode
គង់ ឆាយឡេង ជា Consultant ផ្នែកបណ្តុះបណ្តាលក្រុមហ៊ុន និង ជាមិត្តភក្តិចាស់របស់ខ្ញុំ។ គាត់ចំណាយពេលមួយឆ្នាំមកនេះ ដើម្បីបង្កើតអាជីវកម្មតូចមួយរបស់ខ្លួនឯង ដោយប្រើប្រាស់អ្វីដែលគេរៀនចេះពីក្នុងការងាររបស់គាត់។ ក្នុង Episode នេះ លោកអ្នកនឹងបានយល់កាន់តែច្បាស់ថា តើការងារជា Consultant ផ្នែកបណ្តុះបណ្តាលជាអ្វី ហើយទាមទារឲ្យអ្នកមានអ្វីខ្លះដើម្បីចាប់ផ្តើមវា។ ឆាយឡេង ក៏បានបង្ហាញពីទម្លាប់ប្រចាំថ្ងៃរបស់គាត់ ក៏ដូចជាដំបូន្មានល្អៗដល់អ្នកដែលចាប់អារម្មណ៍ក្នុងជំនាញនេះដែរ។ លោកអ្នកអាចស្វែងយល់បន្ថែមពីការងាររបស់គាត់បាននៅលើទំព័រហ្វេសប៊ុករបស់គាត់ ៖ https://www.facebook.com/hrtrainingsolution/