Description de l’épisode
គ្មានអ្នកណាចូលចិត្តមនុស្សអួតទេ ហើយរឹតតែគ្មានអ្នកណាចង់ធ្វើការជាមួយមនុស្សអួតទៀតផង។ ការអួត ជាសកម្មភាពរបស់មនុស្សមិនស្មោះត្រង់ ដែលធ្វើដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ការប្រូម៉ូតខ្លួនឯង ស្រដៀងគ្នានឹងការអួតដែរ ប៉ុន្តែធ្វើឡើងដោយភាពស្មោះត្រង់ និងមានគោលបំណងច្បាស់លាស់។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីចំណុចខុសគ្នារវាងការអួត និងការប្រូម៉ូតខ្លួនឯងនៅកន្លែងការងារ។ លោកអ្នកក៏នឹងដឹងពីវិធីដែលខ្ញុំប្រូម៉ូតខ្លួនឯងផងដែរ។ ការប្រូម៉ូតខ្លួនឯង ជារឿងចាំបាច់របស់បុគ្គលិកម្នាក់ៗ ជាពិសេសអ្នកដែលមិនចង់ធ្វើការងាប់ក្រឡា។