Opis odcinka
វប្បធម៌ចែករំលែកនៅកន្លែងការងារ ជួយឲ្យដំណើរការការងារ កាន់តែរលូនជាងមុន។ បុគ្គលិកច្រើនតែយល់ច្រឡំថា ខ្លួនត្រូវលាក់អ្វីដែលខ្លួនឯងចេះ ដើម្បីរក្សាប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែការធ្វើបែបនេះ ប៉ះពាល់ដល់ក្រុមហ៊ុន និងបុគ្គលិកខ្លួនឯងខ្លាំងណាស់។ ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីមូលហេតុដែលបុគ្គលិកត្រូវចែករំលែកបទពិសោធន៍ការងាររបស់ខ្លួន។ ខ្ញុំក៏បានលើកពីវិធីសាស្ត្រ៣យ៉ាងដែលអាចជួយឲ្យពួកគេចែករំលែកបានដោយសេរីផងដែរ។ គ្មានការចែករំលែក គ្មានការរីកចម្រើន។