Portada de វិភាគរឿងសាមកុក

វិភាគរឿងសាមកុក

Hout Sengkea
Último episodio disponible S1 E37 - អត្ថប្រយោជន៍ទាំង៣​ នៃការប្រើប្រាស់ Online Course ជា Content Marketing Listo para escuchar
0:00 7 min 24 s

128 Episodios

S1 E37 - អត្ថប្រយោជន៍ទាំង៣​ នៃការប្រើប្រាស់ Online Course ជា Content Marketing

បង្រៀនសិន ចាំលក់ជាក្រោយ។ នេះជាទ្រឹស្តីល្អមួយសម្រាប់អ្នកដែលធ្វើ Content Marketing គ្រប់គ្នា។​ បើចង់បង្រៀនគេបាន យើងត្រូវមានមេរៀនជាមុនសិន។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីអត្ថប្រយោជន៍៣យ៉ាង ដែលបានមកពី Online Course។ យើងមិនត្រូវគិតថា អ្នកដទៃចេះអ្វីដែលយើងចេះនោះទេ ព្រោះបើគិតបែបនេះ យើងមិនអាចជួយពួកគេបានទេ។ ការធ្វើអាជីវកម្ម គឺជាការជួយគ្នា ហើយ online Course ដែលយើងបង្កើតឡើង នឹងជួយមនុស្សជាច្រើនទៀតឲ្យមានជីវិតប្រសើរឡើង។

S1 E36 - តើពេលណាដែលយើងត្រូវលុប Content ចាស់ចោល?

ត្រីមួយត្រក មានស្អុយមួយ អាចស្អុយទាំងអស់។ Content ក៏ដូចគ្នាដែរ។ បើមាន Content ហួសសម័យច្រើនពេក Content ផ្សេងទៀតក៏អាចត្រូវគេគិតដូចគ្នាដែរ។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីចំណុច៣យ៉ាងដែលយើងត្រូវមើល មុននឹងសម្រេចថាលុប Content ណាចោល។

S1 E35 - Content Marketing សម្រាប់អ្នករកស៊ីថត Pre-wedding

ការរកស៊ីថត Pre-wedding ជាការរកស៊ីមួយដែលអាចរកចំណូលបានច្រើនគួរសម ប៉ុន្តែមានរដូវរបស់វា។ បើមិនមែនជារដូវកាលរៀបការទេ ពួកគេអាចយកពេលមកធ្វើម៉ាឃីធីងបាន។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីគំនិត៣យ៉ាងសម្រាប់ Content Marketing ដែលអ្នករកស៊ីផ្នែកថតការ អាចយកទៅប្រើដើម្បីរកបានម៉ូយច្រើនជាងមុន។ អ្នកថតការ ក៏អាចសរសេរប្លក់បានដែរ។

S1 E34 - Content Marketing មិនមែនជាការលក់ទេ

ដើម្បីកុំឲ្យច្រឡំ ខ្ញុំនឹងបកស្រាយឲ្យច្បាស់ថា​ Content Marketing ជាអ្វីឲ្យប្រាកដ។ អ្នកដែលនៅតែច្រឡំ ធ្វើឲ្យខូចឈ្មោះ Content Marketing និង​ទម្លាក់តម្លៃរបស់ Content នៅលើ អ៊ីនធឺណេត។ បើវាមិនមែនជាការលក់ តើវាជាអ្វី? បើចង់ដឹងច្បាស់ ស្តាប់ទាំងអស់គ្នា។

S1 E33 - ការ Repurpose Content​ របស់រឿងដើម្បីកូន

រឿងដើម្បីកូន កំពុងតែមានប្រជាប្រិយភាព នៅលើអ៊ីនធឺណេត ស្រាប់តែចេញសៀវភៅ ដើម្បីកូន មកមួយទៀត។ នេះជាការ​ Repurpose Content មួយដែលខ្ញុំទើបនឹងឃើញក្នុងវិស័យភាពយន្តកម្ពុជា។ នៅក្នុង​ Episode នេះ ខ្ញុំនឹងលើកយករឿងដើម្បីកូន មកពន្យល់ពីការ Repurpose Content សម្រាប់អ្នកធ្វើទីផ្សារ។ គ្មានអ្នកណាចូលចិត្ត Content ដដែលៗទេ លើកលែងតែ Content នោះជាអ្វីដែលគេចូលចិត្តរួចហើយ។

S1 E32 - តួនាទីរបស់អ្នកស្តាប់ Podcast

មិនថាយើងធ្វើអ្វីក៏ដោយ យើងត្រូវតែមានផ្នត់គំនិតសមស្របជាមួយនឹងអ្វីដែលយើងធ្វើ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីផ្នត់គំនិតរបស់អ្នកផលិត Podcast និងប្រយោជន៍នៃការគិតបែបនោះ។ ផ្នត់គំនិតទាំងមូលនៅក្នុងនេះ ខ្ញុំរៀនពី Gary Vee។ ខ្ញុំមិនបានរំលឹកឈ្មោះគាត់មែន ប៉ុន្តែខ្ញុំមិនលាក់ជាមួយអ្នកស្តាប់ទេ។ អ្នកស្តាប់ ជា​អ្នកវាយតម្លៃ ហេតុនេះអ្នកមិនចាំបាច់វាយតម្លៃខ្លួនឯងទេ។ ចូលរួមជាមួយខ្ញុំ ដោយបង្កើត Podcast ទាំងអស់គ្នា។

S1 E31 - ការប្រើប្រាស់ Content Marketing នៅក្នុងក្រុមហ៊ុនរបស់ខ្ញុំ

ខ្ញុំធ្វើការនៅក្រុមហ៊ុន Khalibre ដែលជាក្រុមហ៊ុនមកពីសិង្ហបុរី។ នៅក្នុង​ Episode នេះ ខ្ញុំនឹងលើកពីឧទាហរណ៍ជាក់ស្តែងនៃការប្រើប្រាស់​ Content Marketing នៅក្នុងក្រុមហ៊ុនដែលខ្ញុំធ្វើការ។ ខ្ញុំក៏ឲ្យយោបល់ទាក់ទងនឹង Khmer24 ផងដែរ។ Content Marketing ប្រើសម្រាប់អាជីវកម្មដែលមានគោលដៅរយៈពេលវែង និងខ្វាយខ្វល់ពី Brand របស់ខ្លួនឯង។

S1 E30 - ការយក Ebooks មកធ្វើជា Audiobooks

សៀវភៅសម្លេង មានទីផ្សារ។ សៀវភៅសម្លេង អាចយកមកធ្វើទីផ្សារបាន។ បើយើងមាន Ebooks ក្នុងដៃហើយ តើហេតុអ្វីបានជាមិនថតវាជាសម្លេង? ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីមូលហេតុដែលយើងគួរតែថតសម្លេងសៀវភៅរបស់យើង។ អ្នកទាំងអស់គ្នានឹងដឹងថា ការថតសម្លេងសៀវភៅ មិនពិបាកដូចអ្វីដែលយើងគិតនោះទេ។ Episode នេះ តភាគពី Episode ទី២៨ ហេតុនេះបើមិនទាន់បានស្តាប់ទេ សូមចូលស្តាប់វិញ។

S1 E29 - ការបង្កើត Content មិនមែន freeទេ

បើយើងគិតថា Cotent ដែលយើងបង្កើតមកមិនអស់លុយ នោះយើងក៏មិនឲ្យតម្លៃវាដែរ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីវិធីសាស្ត្រដែលយើងអាចយក Content ដែលយើងមានរួចហើយ មកប្រើឡើងវិញ។ ខ្ញុំក៏ប្រាប់ពីការចំណាយខ្លះរបស់ខ្ញុំទៅលើ Podcast នេះដែរ។

S1 E28 - ការប្រមូលយកប្លក់មកធ្វើជា Ebook

EBooks ជាផ្នែកមួយសំខាន់ក្នុងឌីជីថលម៉ាឃីធីង។ វាបង្កើតភាពជំនាញរបស់ Brand និងបង្កើតគុណតម្លៃដល់អ្នកប្រើប្រាស់។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីរបៀបយកប្លក់មកធ្វើជា Ebook និង​អត្ថប្រយោជន៍ដែលយើងបានមកពី Ebook។ ទោះបីយើងមិនលក់ Ebooks ក៏ដោយ​ ក៏យើងនៅតែមានប្រយោជន៍ដែរ។