ប្រវត្តិរបស់ស៊ីយ៉ូវ
ស៊ីយ៉ូវ ជាតួអង្គសំខាន់ក្នុងសង្គ្រាមគួនទូរវាងឆាវឆាវ និងយានសាវ។ ក្រោយការចុះចូល គាត់បានធ្វើឱ្យយានសាវបរាជ័យយ៉ាងខ្លាំង។ តើមូលហេតុអ្វីបានជាស៊ីយ៉ូវមកចុះចូលនឹងឆាវឆាវ?
ស៊ីយ៉ូវ ជាតួអង្គសំខាន់ក្នុងសង្គ្រាមគួនទូរវាងឆាវឆាវ និងយានសាវ។ ក្រោយការចុះចូល គាត់បានធ្វើឱ្យយានសាវបរាជ័យយ៉ាងខ្លាំង។ តើមូលហេតុអ្វីបានជាស៊ីយ៉ូវមកចុះចូលនឹងឆាវឆាវ?
ក្នុង episode នេះ ខ្ញុំនឹងលើកយកវគ្គដែលម្តាយស៊ីស៊ូឈ្លោះគ្នានឹងឆាវឆាវ និងជេរស្តីកូនប្រុសរបស់ខ្លួន មុននឹងសម្រេចចិត្តសម្លាប់ខ្លួន។ ខ្ញុំក៏បានដកស្រង់ចំណុចល្អៗពីវគ្គនេះដែរ។ តើយើងរៀនបានអ្វីខ្លះពីតួអង្គនេះ?
ចាងហ្វីជាមេទ័ពខ្លាំងដែលបានសាងគុណសម្បត្តិយ៉ាងច្រើន ប៉ុន្តែជាមនុស្សដែលប្រើហិង្សា និងមិនខ្វល់ពីអ្នកក្រោមបង្គាប់របស់គាត់។ ចាងហ្វីមានឋានៈជាអ្នកដឹកនាំ តែគ្មានឬកពាជាអ្នកដឹកនាំ ហេតុនេះទើបគាត់ត្រូវកូនចៅខ្លួនឯងសម្លាប់។
ក្នុងepisodeនេះ ខ្ញុំនឹងលើកឡើងពីទ្រឹស្តីហួសសម័យមួយទៀតរបស់ឆាវឆាវក្នុងរឿងសាមកុក មកបកស្រាយ។ ផេកដែលផុសរឿងសាមកុក ក៏ចែករំលែកសម្តីនេះ ធ្វើដូចជាពាក្យគន្លឹះសម្រាប់មេដឹកនាំអ៊ីចឹង។ គេថា ឆាវអាម៉ាន ដឹងខុស កែកំហុស តែមិនទទួលកំហុស។ ពាក្យនេះចេញពីមាត់ជូកឺលៀង និងស៊ីងអុីដែលជាទីប្រឹក្សារបស់ឆាវឆាវផង។
ខ្ញុំជឿថា អ្នកមើលរឿងសាមកុកច្រើនណាស់ដែលចូលចិត្តតួអង្គចាវជឺឡុង។ បើមើលតាមសំណូមពរឱ្យធ្វើ episode ទាក់ទងនឹងចាវជឺឡុងក៏មានមិនតិចដែរ។ ក្នុង episode នេះនឹងនិយាយពីចាវជឺឡុង និងរឿងខ្លះដែលគេមិនបានដាក់បញ្ចូលក្នុងរឿង។
ជូកឺលៀងបញ្ជាឱ្យគួនអ៊ីមកចាំចាប់ឆាវឆាវ តែគួនអ៊ីបែរជាបណ្តោយឱ្យឆាវឆាវរត់រួច។ គាត់សុខចិត្តទទួលទោសពីជូកឺលៀង។ តើមកពីហេតុអ្វីបានជាគួនអ៊ីសម្រេចចិត្តដោះលែងឆាវឆាវ នៅផ្លូវបំបែកហួយ៉ុង? តើគួនអ៊ីភ្លេចគិតថាឆាវឆាវជាចោរក្បត់ដែលលីវប៉ីចង់កំចាត់ហើយឬយ៉ាងណា?
សំណួរដែលខ្ញុំទទួលបានមួយ គឺហេតុអ្វីឆាវឆាវមិនសម្លាប់គួនអ៊ី ហើយឱ្យគួនអ៊ីរត់ទៅរកលីវប៉ីវិញទៀត? គួនអ៊ីជាករណីពិសេសសម្រាប់ឆាវឆាវ ហើយក្នុង episode នេះ ខ្ញុំនឹងបង្ហាញមូលហេតុដែលខ្ញុំរកឃើញក្នុងសៀវភៅប្រលោមលោក។
គួនអ៊ីមានចំណុចល្អច្រើនដែលមនុស្សគ្រប់គ្នាកោតសរសើរ ប៉ុន្តែចំណុចអាក្រក់របស់គាត់ដែលធំជាងគេ គឺអំណួត។ ក្នុង episode នេះខ្ញុំនឹងលើកពីគុណវិបត្តិរបស់អំណួតមកនិយាយ។
យានស៊ូ ជាត្រកូលយានម្នាក់ទៀតដែលហ៊ានប្រកាសខ្លួនជាស្តេចថ្មីមុនគេ ហើយក៏ជាអ្នកដែលត្រូវគេព្រួតដៃគ្នាដើម្បីកម្ចាត់ចោលដែរ។ តើយានស៊ូមានប្រវត្តិបែបណា ហើយតើការបរាជ័យរបស់គាត់កើតឡើងមកពីអ្វី?
តើចង់ដឹងពីប្រវត្តិរបស់យានសាវដែរទេ? យានសាវ និងឆាវឆាវជាមិត្តចាស់នឹងគ្នា ប៉ុន្តែពួកគេបែរជាត្រូវកាប់សម្លាប់គ្នាដើម្បីទឹកដី និងអំនាចទៅវិញ។ តើយានសាវចាញ់ដោយរបៀបណា?
Greifen Sie im Browser sofort auf Ihre Lieblingssender und Podcasts zu, ohne etwas zu installieren.
Speichern Sie diese Seite mit diesem Kürzel in den Lesezeichen Ihres Browsers.
Tipp: Danach finden Sie World Radio mit nur einem Klick wieder.
Mobile App
Ihre Sender, Podcasts und Favoriten in einem schnelleren und bequemeren mobilen Erlebnis.