Capa de វិភាគរឿងសាមកុក

វិភាគរឿងសាមកុក

Hout Sengkea
Episódio mais recente disponível ប្រវត្តិរបស់ឧបរាជឆាវឆាវ Pronto para ouvir
0:00 36 min 35 s

128 Episódios

ប្រវត្តិរបស់ឧបរាជឆាវឆាវ

តើអ្នកស្គាល់តួអង្គឆាវឆាវបានដល់កម្រិតណា? ក្នុង episode នេះ ខ្ញុំនឹងបន្ថែមពីផ្នែកផ្សេងទៀតនៃជីវិតឆាវឆាវដែលគេមិនបានបញ្ចូលក្នុងរឿង។

ល្បិចក្រុងទទេរបស់ជូកឺលាង និងភាពកំសាករបស់ស៊ឺម៉ាអ៊ី

ក្នុង episode នេះ ខ្ញុំនឹងឆ្លើយសំណួរថាហេតុអ្វីស៊ឺម៉ាអ៊ីដកទ័ពត្រង់វគ្គជូកឺលាងប្រើល្បិចក្រុងទទេ? តើស៊ឺម៉ាអ៊ីមើលមិនដឹងល្បិចបែបនេះទេ? ឬក៏មកពីហេតុផលអ្វីផ្សេង។ ខ្ញុំក៏មានចម្លើយចំពោះការប្រើម៉ាស៊ូទៅការពារជៀធីងដែរ។

ទ្រឹស្តីអាក្រក់របស់ឆាវឆាវ និងទ្រឹស្តីធ្វើបាបខ្លួនរបស់លីវប៉ី

ឆាវឆាវ និងលីវប៉ីជាតួអង្គដែលសំបូរទ្រឹស្តី ហើយត្រូវអ្នកមើលរឿងសាមកុកយកមកនិយាយតគ្នា ដើម្បីបង្ហាញថាពួកគេឆ្លាតដូចឆាវឆាវ ឬចិត្តល្អដូចលីវប៉ី។ ទ្រឹស្តីដែលល្បីជាងគេរបស់ឆាវឆាវ គឺ សុខចិត្តក្បត់មនុស្សក្នុងលោក ក៏មិនឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំដែរ។ ចំណែកទ្រឹស្តីលីវប៉ី គឺផ្ទុយគ្នាវិញ។ សុខចិត្តឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំ តែខ្ញុំមិនក្បត់មនុស្សក្នុងលោកឡើយ។ ក្រោយពីចំណាយពេលមើលរឿងប៉ុន្មានដងមក ខ្ញុំហ៊ានសន្និដ្ឋាន ទ្រឹស្តីរបស់ឆាវឆាវ ជាទ្រឹស្តីមនុស្សអាក្រក់ រីឯទ្រឹស្តីលីវប៉ី ជារបស់មនុស្សធ្វើបាបខ្លួនឯង។

លូស៊ីង - អ្នកសិក្សាដែលអាចបង្ក្រាបអំណាចលីវប៉ី

តើលូស៊ីងជាអ្នកណា? ក្រោយពេលទ័ពលីវប៉ីបោះជំរុំក្នុងព្រៃ​ លូស៊ីងក៏ប្រើភ្លើងវាយលុក ទទួលបានជ័យជំនះ។ លីវប៉ីរត់ស្ទើរតែមិនរួចជីវិត។ ទូកចំបាំង និងអាវុធ ត្រូវខាងលូស៊ីងយកទាំងអស់។ សាកសពទាហានអណ្តែតពេញទឹកទន្លេរកតែផ្លូវហូរមិនរួច។ ឮ លីវប៉ីចាញ់លូស៊ីងទាំងអាម៉ាស់។

១០ចំណុចដែលអ្នកអាចរៀនពីលូស៊ូបាន

លូស៊ូ មិនត្រឹមតែជាមនុស្សមានសមត្ថភាពទេ គាត់មានចំណុចល្អជាច្រើនទៀតដែលយើងគួររៀនធ្វើតាម។ ខ្ញុំយល់ថា អ្វីដែលចាំបាច់ជាងគេគឺចំណុចទី១ ហ្នឹងឯង។

លូស៊ូ - មនុស្សពូកែដែលជួយបង្កើតស្តេចពីរនគរ

តើ លូស៊ូមានប្រវត្តិបែបណា? ក្នុង Episode នេះ ខ្ញុំនឹងនិយាយពីតួអង្គដែលខ្ញុំពេញចិត្តជាងគេ និងជាតួអង្គដែលខ្ញុំយល់ថាជាមនុស្សល្អពិតប្រាកដមែន។ លូស៊ូ ថ្វីត្បិតតែមិនឆ្លាតដល់ជូកឺលាង តែជាមនុស្សសំខាន់ដែលជួយឱ្យមាននគរបី។

លីវសាន និងការវិនាសនគរស៊ូរបស់លីវប៉ី

លីវប៉ី ក្រោមការជួយជ្រោមជ្រែងរបស់ជូកឺលៀង និងមេទ័ពធំៗជាច្រើននាក់ទៀត បានបង្កើតនគរមួយដើម្បីបន្តឈ្មោះរាជវង្សហាន ហើយតាំងខ្លួនឯងជាស្តេចហានចុង។ លីវប៉ីមានកូនប្រុសស្រីប៉ុន្មាននាក់ ហើយគាត់បានជ្រើសរើសយកលីវសាន ឬអាតូវ ឱ្យធ្វើជាអ្នកស្នងដំណែង។

គួកជា ឬ ជូកឺលាងរបស់ឆាវឆាវ

គួកជា ជាទីប្រឹក្សាសំខាន់ម្នាក់របស់ឆាវឆាវ ហើយត្រូវឧទ្ទេសនាមដោយស៊ីងអ៊ី។ គួកជា លាក់សមត្ថភាពខ្លួនឯង និងចូលរួមជាមួយឆាវឆាវដោយសំងាត់ ហេតុនេះមិនសូវមានអ្នកស្គាល់គាត់ច្រើនទេ។ អ្នកដែលធ្លាប់ជួបគាត់ សុទ្ធតែកោតស្ញប់ស្ញែងនឹងគាត់។ នៅអាយុ២៧ឆ្នាំ គាត់ចូលកាន់ការងារដំណាក់របស់ឧបរាជ។