Pochette de វិភាគរឿងសាមកុក

វិភាគរឿងសាមកុក

Hout Sengkea
Dernier épisode disponible S1 E77 - ការប្រើប្រាស់ Filler Contents និងអត្ថន័យរបស់វា Prêt à écouter
0:00 4 min 9 s

128 Épisodes

S1 E76 - ការប្រើប្រាស់វីដេអូ Live ដើម្បីធ្វើ Micro Content

ហ្វេសប៊ុកមានtool សម្រាប់live វីដេអូ ហេតុនេះ បើអ្នកមិនបានប្រើវាទេ វាជារឿងគួរឲ្យស្ដាយ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងអំពីការឡាយវីដេអូ ២ ប្រភេទ ហ្នឹងបទពិសោធន៍ខ្លះ ដែលខ្ញុំទើបនឹងជួបដោយខ្លួនឯង។

S1 E75 -ការប្រើប្រាស់ Call-to-Action នៅក្នុងប្លក់

បើអ្នកមានប្លក់ដើម្បីធ្វើម៉ាឃីធីង អ្នកត្រូវដឹងរបៀបប្រើ Call-to-Action នៅក្នុងប្លក់។ បើអ្នកមិនចេះទេ អ្នកត្រូវតែស្តាប់ Episode នេះឲ្យចប់។ ក្នុង Episode ទី៧៥ នេះ ខ្ញុំនឹងលើកពីការប្រើប្រាស់ Call-to-Action សម្រាប់ប្លក់។ ខ្ញុំក៏លើកពីចំណុចខុសគ្នារវាងការដាក់វានៅក្នុងបណ្តាញសង្គម និង​វេបសាយផ្ទាល់ខ្លួនដែរ។ Call-to-Action ជាអ្វីដែលអ្នកចង់ឲ្យអ្នកអានប្លក់របស់អ្នក ធ្វើសកម្មភាពក្រោយពេលអានចប់។ សកម្មភាពទាំងនោះអាចនឹងផ្តល់ផលមកឲ្យ Content របស់អ្នកវិញ។

S1 E73 - គន្លឹះសម្រាប់អ្នកបង្កើត Content ដំបូង

ការងារបង្កើត Content ជាការងារពិបាកសម្រាប់មនុស្សម្នាក់។ បើមានក្រុម វាជាងរឿងល្អ តែបើគ្មានក្រុមទេ អ្នកត្រូវធ្វើ Content ទៅតាមចំនួនអ្នកតាមដាន។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីបញ្ហាមួយដែលច្រើនតែកើតឡើងលើអ្នកបង្កើត Content សម្រាប់អនឡាញ។ ពួកគេ burn out។ អ្នកដែលបានស្តាប់ Episode នេះ នឹងអាចដឹងពីវិធីជួយខ្លួនឯងកុំឲ្យជាន់ដានចាស់របស់អ្នកដែលដើរមុនអ្នក។ ការបង្តើត Content មានតិចនិចច្រើនណាស់ ហើយខ្ញុំនឹងស្វែងរកតិចនិចល្អមកដាក់ក្នុង Podcast មួយនេះបន្តទៀត។

S1 E74 - វិធីសាស្រ្តធ្វើឲ្យ Content របស់អ្នកអាចផ្តល់តម្លៃច្រើនជាងមុន

ក្នុងនាមជាអ្នកធ្វើ Content ការផ្តល់ជាប្រយោជន៍ដល់អ្នកតាមដាន ជារឿងសំខាន់ណាស់។ បើ Content របស់អ្នក មានតែរឿងអត់ប្រយោជន៍​ និងមិនអាចជួយដោះស្រាយបញ្ហាអ្វីបានសោះ តើអ្នកបង្កើតវាមកដើម្បីអ្វី? នៅក្នុង Episode នេះ ខ្ញុំនឹងប្រាប់ពីវិធីដែលធ្វើឲ្យ content របស់អ្នកអាចផ្តល់ប្រយោជន៍ច្រើនជាងមុន។ អ្នកតាមដាន content មានទម្លាប់មួយ គឺមិនចូលចិត្ត content ណាដែលមិនទាក់ទងនឹងពួកគេ។

S1 E72 - បញ្ហាក្នុងការទិញផេកហ្វេសប៊ុកដែលគេលក់ស្រាប់ៗ

អ្នកប្រាកដជាធ្លាប់ឃើញគេដាក់លក់ផេកនៅលើហ្វេសប៊ុកហើយ។ ដោយសារការស្វែងរកអ្នក like ផេកមានការពិបាក ហេតុនេះអ្នករកស៊ីអនឡាញមួយចំនួនសម្រេចចិត្តថាទិញផេកដែលគេលក់ស្រាប់នេះ។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីបញ្ហាមួយចំនួនដែលអ្នកគួរដឹង មុននឹងសម្រេចចិត្តទិញផេកទាំងនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺផេកនទាំងនេះ ក៏មិនមែនថោកដែរ។

S1 E71 - ហេតុអ្វីបានជាអ្នកបង្កើត Content គួរតែចេះ SEO?

SEO ជាប្រធានបទគួរឲ្យចាប់អារម្មណ៍មួយសម្រាប់អ្នកធ្វើម៉ាឃីធីងអនឡាញ។ អ្នកដែលពូកែធ្វើ SEO អាចធ្វើឲ្យវេបសាយធម្មតាមួយ មានភាពល្បីល្បាញលើ Google ហើយក៏អាចបង្កើនការលក់ដោយមិនបាច់ចំណាយលុយទៅលើ​ Ads ដែរ។ នៅក្នុង Episode នេះ ខ្ញុំនឹងបង្ហាញពីការធ្វើ Content សម្រាប់​រយៈពេលយូរដោយប្រើប្រាស់​ SEO ។ ខ្ញុំក៏បានលើកឡើងពីអ្នកជំនាញម្នាក់ ឈ្មោះ​ Neil Patel ដែលអ្នកទាំងអស់គ្នាអាចរកគាត់បានៅលើវេបសាយ neilpatel.com។

S1 E70 - កុំភ្លេចរៀបចំយុទ្ធសាស្រ្តក្នុងការចែកចាយ Content

មុនពេលអ្នកចាប់ផ្តើមធ្វើ Content អ្នកច្បាស់ជាបានរៀបចំយុទ្ធសាស្ត្រទីផ្សាររួចហើយ។ អ្នកអាចនឹងភ្លេចរៀបយុទ្ធសាស្ត្រមួយទៀត គឺការចែកចាយ។ ពេលដែលបាន Content មកហើយ តើ Content មួយណាដែលនឹងចេញផ្សាយមុន។ នៅក្នុង Episode នេះ ខ្ញុំនឹងប្រាប់ពីមូលហេតុដែលអ្នកត្រូវតែមានយុទ្ធសាស្រ្តក្នុងការចែកចាយមួយទៀត។ យុទ្ធសាស្ត្រល្អ ត្រូវតែមានកត់ត្រាទុក ដើម្បីងាយស្រួលយកមកមើល។

S1 E69 - តើអ្វីទៅជា Social Listening?

អ្នកដែលធ្វើម៉ាឃីធីង ត្រូវតែស្តាប់ឲ្យបានច្រើនដើម្បីស្វែងយល់ពីទីផ្សារ និង​អតិថិជនគោលដៅរបស់ខ្លួន។ នៅក្នុង Episode នេះ ខ្ញុំនឹងលើឡើងពីវិធីសាស្ត្រមួយដែលអាចជួយអ្នកឲ្យបង្កើត Content ថ្មីឡើងមក ឲ្យស៊ីគ្នាជាមួយអ្វីដែលគេចង់បាន។ Social Listening ជាការប្រើបណ្តាញសង្គម ដើម្បីស្វែងយល់ពីទីផ្សារ និង​តម្រូវការរបស់អ្នកប្រើប្រាស់។​ អ្នកមិនអាចបង្កើត Content ដោយមិនគិតអ្នកតាមដានទេ។ ស្តាប់បញ្ហារបស់អ្នកដទៃ ហើយចាំបង្កើត Content ដោះស្រាយបញ្ហានោះ។

S1 E68 - ស្វែងយល់ពី Inbound Marketing

នៅក្នុង Episode អ្នកនឹងបានស្គាល់ពីផ្នត់គំនិតក្នុងការធ្វើទីផ្សារមួយប្រភេទ ដែលជួយឲ្យ Content Marketing ក្លាយជាវិធីធ្វើទីផ្សារដ៏ល្អ។​ ខ្ញុំក៏លើកពីដំណាក់កាលទាំង៤នៅក្នុង Inbound Marketing ផងដែរដើម្បីឲ្យអ្នកដែលបង្កើត Content ទាំងអស់ ងាយស្រួលក្នុងការត្រៀម Content ក្នុងដំណាក់កាលនីមួយៗ។ Inbound ទាក់ទងនឹងការផ្តល់ចំណេះដឹង និង​ការជួយអ្នកដទៃ។