Capa de ទស្សនៈខ្ញុំគេ

ទស្សនៈខ្ញុំគេ

ហួត សេងគៀ
Episódio mais recente disponível S3 E72 - អ្វីដែលអ្នកមិនបានរៀនក្នុងសាលា អ្នកអាចរៀនដោយខ្លួនឯងបាន Pronto para ouvir
0:00 4 min 13 s

102 Episódios

S3 E72 - អ្វីដែលអ្នកមិនបានរៀនក្នុងសាលា អ្នកអាចរៀនដោយខ្លួនឯងបាន

តើមានអ្វីដែលអ្នកមិនអាចរៀនបាន? តើមានអ្វីដែលអ្នកគួរស្តាយក្រោយ បើសាលារៀនមិនបានបង្រៀនអ្នក? Episode នេះជាការក្រើនរំលឹករបស់ខ្ញុំ អំពីការស្តាយក្រោយថាសាលាមិនបានបង្រៀនអ្នកគ្រប់យ៉ាង។

S3 E71 - ចេះស្ទើរ និង​ចេះស្ទាត់ មួយណាមានឱកាសច្រើនជាង?

ក្នុង Episode នេះ ខ្ញុំនឹងលើពីអ្នកចេះស្ទើរ និងអ្នកចេះស្ទាត់។ តើអ្នកណានឹងមានឱកាសការងារច្រើនជាង? មូលហេតុអ្វីបានជាខ្ញុំហ៊ាននិយាយបែបនេះ?

S3 E70 - ឱកាសការងារក្រាហ្វិចឌីហ្សាញនៅប្រទេសកម្ពុជា

តើក្រាហ្វិចឌីហ្សាញនៅមានទីផ្សារដែរទេ? បើមាន តើមានដល់កម្រិតណា? ក្នុង Episode នេះ ខ្ញុំនឹងបកស្រាយឱ្យអ្នកដែលចង់រៀនជំនាញ បានត្រៀមខ្លួន ត្រៀមចិត្តជាមុន។ ជំនាញក្នុងស្រុកខ្មែរ មានការផ្លាស់ប្តូរយឺតជាងបរទេស ហេតុនេះយើងមានពេលគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនទទួលយកអ្វីថ្មីពីស្រុកគេ។

S3 E68 - ចង់ធ្វើការក្រាហ្វិចឌីហ្សាញ ចាំបាច់ត្រូវរៀនអាយធី៤ឆ្នាំដែរទេ?

សំណួរពីអ្នកស្តាប់ ចង់ធ្វើការក្រាហ្វិចឌីហ្សាញ ចាំបាច់ត្រូវរៀនអាយធី៤ឆ្នាំដែរទេ? សំណួរល្អ ហើយជាសំណួរដែលត្រូវនឹងបទពិសោធន៍របស់ខ្ញុំផ្ទាល់ទៀត។

S3 E67 - តើធ្វើម៉េចដឹងថាខ្លួនឯងចូលចិត្តធ្វើអ្វី?

Episode នេះ ខ្ញុំនិយាយពី​ចំណង់ចំណូលចិត្ត (Passion)។ របៀបស្វែងរកចំណង់ចំណូលចិត្ត គឺមានតែសាកល្បងទេ ប៉ុន្តែសម្រាប់ការងារវិញ អ្នកត្រូវពីតម្រូវការទីផ្សារផងដែរ។ តើត្រូវគិតរបៀបណា?

S3 E66 - តើអ្នកគួរដាក់គោលដៅការងារប៉ុន្មានក្នុង១ឆ្នាំ?

គោលដៅក្នុងការងារ ធ្វើឱ្យអ្នកមើលឃើញពីតម្លៃការងារ។ ក្នុង Episode នេះ ខ្ញុំនឹងលើកសំណួរទាក់ទងនឹងគោលដៅក្នុងការងារមកឱ្យអ្នកគិត។ តើការដាក់គោលដៅក្នុងការងារ អាចជួយអ្វីអ្នកបានខ្លះ? គោលដៅច្រើនពេក ឬតិចពេក សុទ្ធតែជារឿងមិនល្អ ចុះប៉ុន្មានទើបចាត់ទុកថាល្អ?

S3 E65 - ជំនាញបច្ចេកទេស ចាយបានយូរជាង

ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីអត្ថប្រយោជន៍របស់ជំនាញបច្ចេកទេស ឬ technical skill។ តើមូលហេតុអ្វីបានជាអ្នកត្រូវមានវាមុន ដើម្បីធ្វើការបានល្អ?

S3E64 - ហេតុអ្វីបានជាក្រុមហ៊ុនកាត់ផ្នែកម៉ាឃីធីងមុនគេពេលជួបវិបត្តិ?

ម៉ាឃីធីង ជាផ្នែកមិនច្បាស់លាស់ ហើយត្រូវការសាកល្បងរហូត។ វិធីដែលប្រើបានផលពីមុន មិនប្រាកដថាប្រើបានផលទៀតទេ។ ពេលជួបវិបត្តិ ក្រុមហ៊ុនមិនអាចសាល្បងចំណាយលុយផ្តេសផ្តាសបានឡើយ។ ក្នុង Episode នេះខ្ញុំនឹងនិយាយពីមូលហេតុដែលផ្នែកម៉ាឃីធីង ជាផ្នែកដែលគេត្រូវកាត់មុនគេ ពេលជួបវិបត្តិ។ ខ្ញុំប្រើបទពិសោធន៍ផ្ទាល់ខ្លួន និង​តួនាទីរបស់ម៉ាឃីធីងមកឆ្លើយសំណួរនេះ។​

S3 E63 - កុំក្លាយខ្លួនទៅជា Unicorn

តើអ្វីទៅជា Unicorn នៅក្នុងការងារ? ហេតុអ្វីបានជាអ្នកមិនគួរក្លាយខ្លួនជា Unicorn? ក្នុង Episode នេះ ខ្ញុំនឹងនិយាយពីប្រភេទបុគ្គលិកដែលមិនមានជំនាញច្បាស់លាស់ ប៉ុន្តែអ្វីក៏ដឹងដែរ។