Hello VOA - វីអូអេ
Retour au podcast

ក្រុមប្រឹក្សា​ឃុំសង្កាត់ទើបកាន់ដំណែងថ្មី​គួរ​ «ធ្វើការដោយ​មិនរើសអើង​ មិនប្រកាន់បក្ខពួក និងធ្វើការជាក្រុម» - កក្កដា 18, 2022

26 min 29 s

Hello VOA - វីអូអេ ក្រុមប្រឹក្សា​ឃុំសង្កាត់ទើបកាន់ដំណែងថ្មី​គួរ​ «ធ្វើការដោយ​មិនរើសអើង​ មិនប្រកាន់បក្ខពួក និងធ្វើការជាក្រុម» - កក្កដា 18, 2022 Prêt à écouter
0:00 26 min 29 s

Description de l’épisode

ក្រោយលទ្ធផលបោះឆ្នោត​ឃុំសង្កាត់ គណបក្ស​នយោបាយទាំង៩ បាន​ព្រមទទួល​យកកៅអី​ក្រុមប្រឹក្សា​ឃុំសង្កាត់រៀងៗ​ខ្លួន។ នៅ​ក្នុងចំណោម​កៅអី​ក្រុមប្រឹក្សាសរុប ១១.៦២២​ មាន​គណបក្ស​ធំៗ​ពីរ គឺគណបក្សប្រជាជន​កម្ពុជា និង​គណបក្សភ្លើង​ទៀន​។ ​គណបក្ស​ប្រជា​ជន​ទទួលបាន​តំណែងមេឃុំ​ស្ទើរតែ​ទាំងអស់​ ដែល​មាន​ចំនួន​ ១៦៤៨ ឃុំសង្កាត់​ ឯ​គណបក្ស​ភ្លើងទៀនទទួលបានតែ៤ឃុំ​ទេ​ គឺ ឃុំ​ចំណារ​លើ​ ឃុំដូង និង​ឃុំក្រយា នៅក្នុងខេត្តកំពង់ធំ និងឃុំ​ផ្តៅជុំ ​នៅខេត្តកំពង់​ចាម​។ ​ក្នុង​បទ​សម្ភាសនៃ​កម្មវិធី​ហេឡូវីអូអេនេះ លោក​ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ធិបតេយ្យ​កម្ពុជា​ ​បាន​លើកឡើង​ថា​ បើ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​ទើបនឹង​ឡើង​តំណែងថ្មី​ៗនេះ ធ្វើការដោយ​មិនរើសអើង​ មិនប្រកាន់បក្ខពួក និង​ធ្វើការងារ​ជាក្រុម​ នោះពួកគេ​នឹងជាធនធានដ៏ប្រសើរ​សម្រាប់​ជួយដល់​ប្រជាពលរដ្ឋ៕ (​ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ទី​១៨ ខែកក្កដា​ ឆ្នាំ២០២២​)