Hello VOA - វីអូអេ cover

Hello VOA - វីអូអេ

វីអូអេ
Latest available episode ក្រុមប្រឹក្សា​ឃុំសង្កាត់ទើបកាន់ដំណែងថ្មី​គួរ​ «ធ្វើការដោយ​មិនរើសអើង​ មិនប្រកាន់បក្ខពួក និងធ្វើការជាក្រុម» - កក្កដា 18, 2022 Ready to listen
0:00 26 min 29 s

21 Episodes

ក្រុមប្រឹក្សា​ឃុំសង្កាត់ទើបកាន់ដំណែងថ្មី​គួរ​ «ធ្វើការដោយ​មិនរើសអើង​ មិនប្រកាន់បក្ខពួក និងធ្វើការជាក្រុម» - កក្កដា 18, 2022

ក្រោយលទ្ធផលបោះឆ្នោត​ឃុំសង្កាត់ គណបក្ស​នយោបាយទាំង៩ បាន​ព្រមទទួល​យកកៅអី​ក្រុមប្រឹក្សា​ឃុំសង្កាត់រៀងៗ​ខ្លួន។ នៅ​ក្នុងចំណោម​កៅអី​ក្រុមប្រឹក្សាសរុប ១១.៦២២​ មាន​គណបក្ស​ធំៗ​ពីរ គឺគណបក្សប្រជាជន​កម្ពុជា និង​គណបក្សភ្លើង​ទៀន​។ ​គណបក្ស​ប្រជា​ជន​ទទួលបាន​តំណែងមេឃុំ​ស្ទើរតែ​ទាំងអស់​ ដែល​មាន​ចំនួន​ ១៦៤៨ ឃុំសង្កាត់​ ឯ​គណបក្ស​ភ្លើងទៀនទទួលបានតែ៤ឃុំ​ទេ​ គឺ ឃុំ​ចំណារ​លើ​ ឃុំដូង និង​ឃុំក្រយា នៅក្នុងខេត្តកំពង់ធំ និងឃុំ​ផ្តៅជុំ ​នៅខេត្តកំពង់​ចាម​។ ​ក្នុង​បទ​សម្ភាសនៃ​កម្មវិធី​ហេឡូវីអូអេនេះ លោក​ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ធិបតេយ្យ​កម្ពុជា​ ​បាន​លើកឡើង​ថា​ បើ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​ទើបនឹង​ឡើង​តំណែងថ្មី​ៗនេះ ធ្វើការដោយ​មិនរើសអើង​ មិនប្រកាន់បក្ខពួក និង​ធ្វើការងារ​ជាក្រុម​ នោះពួកគេ​នឹងជាធនធានដ៏ប្រសើរ​សម្រាប់​ជួយដល់​ប្រជាពលរដ្ឋ៕ (​ខាន់ សុគុំមនោ​,...

Hello VOA៖ អ្នក​ជំនាញថា កង្វះ​ឆន្ទៈ​នយោបាយនិង​ផ្នត់​គំនិត​អវិជ្ជមាន​លើ​ភាព​ជា​អ្នក​ដឹកនាំ​ជា​ស្រ្តី​នៅ​តែ​ជា​ឧបសគ្គ - កក្កដា 15, 2022

កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ​ ២០២២ ក្រោយ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៥ ខែ​មិថុនា អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៥ ​ដែល​ធ្វើ​ការ​លើ​ការ​បោះ​ឆ្នោត និង​វិស័យ​យេនឌ័រ ក្នុ​ងនោះ​មាន​ខុម​ហ្វ្រែល​ផង​ដែរ បាន​ជំរុញ​ឱ្យ​គណបក្ស​នយោបាយ​បង្កើន​ចំនួន​ស្ត្រី​ ដែល​អាច​ឈរ​ជា​បេក្ខជន​លេខ​រៀង​ខាង​លើ ​ដើម្បី​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​ដែល​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប​ជាង​ ១១.០០០​នាក់​នៅ​ទូទាំង​ប្រទេស រៀង​រាល់​ ៥ ​ឆ្នាំ​ម្តង។ អង្គការ​បាន​លើក​ឡើង​ថា ​សន្ទុះ​នៃ​ការ​កើន​ឡើង​មាន​តិច​តួច​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ។ អ្នក​ស្រី សឺន​កេត សិរីលក្ខណ៍ ​អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ និង​យេន​ឌ័រ​នៃ​អង្គការ​ខុម​ហ្វ្រែល បាន​ថ្លែង​ថា​ក ង្វះ​ការ​ប្តេ​ជ្ញា​ខ្ពស់ និង​ឆន្ទៈ​នយោបាយ ជា​បញ្ហា​ប្រឈម​សម្រាប់​ការ​ចូលរួម​របស់​ស្រ្តី​នៅ​ក្នុង​វិស័យ​នយោបាយ​ថ្នាក់​ក្រោម​ជាតិ។ អ្នកស្រី​បន្ថែម​ថា​៖ «ដោយសារ​តែ​គាត់​យក​អា​បទដ្ឋាន​វប្បធម៌...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ​ កម្មវិធីបណ្តាញ​សង្គម​ «រាជសារ»​ ជួយ​ឱ្យ​សិស្ស-និស្សិត​បង្កើន​ចំណេះផ្នែក​អប់រំ - កក្កដា 12, 2022

ថ្មីៗ​នេះ​យុវជន​មួយ​ក្រុម​ទើប​តែបង្កើតកម្មវិធីបណ្តាញ​សង្គម​មួយ​ដែល​មាន​ឈ្មោះថា «រាជសារ»​ សម្រាប់​ឱ្យ​សិស្ស និស្សិត​នៅ​កម្ពុជាភ្ជាប់ទំនាក់​ទំនង​គ្នា និង​ចែក​រំលែក​ចំណេះ​ដឹង។​ យុវជន អ៊ីម ម៉េងជឺ និង​យុវតី លឹម ស៊ូបួយ ​ដែល​ជា​ស្ថាបនិក​កម្មវិធីបណ្តាញ​សង្គម​រាជសារ​ ​ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា កម្មវិធីបណ្តាញ​សង្គម​ «រាជសារ»​ ជួយ​ឱ្យ​សិស្ស-និស្សិត​បង្កើន​ចំណេះ​ដឹង​ទូទៅ និង​ចំណេះដឹង​ផ្នែក​អប់រំ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១១ កក្កដា ២០២២)

Hello VOA៖ នយោបាយទឹក​នៅ​តំបន់​មេគង្គ​និងជម្រើស​កម្ពុជា​ទៅថ្ងៃអនាគត - កក្កដា 07, 2022

កម្ពុជា​ដែល​មាន​សេដ្ឋកិច្ច​ ភូមិ​សាស្ត្រ​ និង​កម្លាំង​នយោបាយ​ ដេញ​ពី​ក្រោយ​បណ្ដា​ប្រទេស​នានា​តាម​ខ្សែ​ទឹក​ទន្លេ​មេគង្គ​ អាច​នឹង​រង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​«នយោបាយ​ទឹក»​ដើម្បី​ធានា​សន្ដិសុខ​ទឹក​ក្នុង​ប្រទេស​ខ្លួន​ទៅ​ថ្ងៃ​អនាគត​។ នេះ​ជា​ការ​លើក​ឡើង​របស់​កញ្ញា ហ៊ន់ ច័ន្ទវត្តី និស្សិត​ថ្នាក់​អនុបណ្ឌិត ជំនាញ វិទ្យាសាស្ត្រ​ការពារ​ជាតិ ការអភិវឌ្ឍ និង​ការទូត នៅ​សាកល​វិទ្យា​ល័យ Durham ចក្រ​ភព​អង់​គ្លេស​ ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ប្រចាំ​ខែ ក្រោម​មូលបទ​«អាស៊ាន» ដែល​ត្រូវ​បានចាក់​ផ្សាយ​តាម​រលក​ធាតុ​អាកាសកាល​ពីរាត្រី​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​លើក​ជា​សំណើ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ គិត​គូរ​ចាត់​ចែង​ទាំង​យុទ្ធ​សាស្ត្រ​ការ​ទូត​ ធានា​ការ​បង្កើន​តម្លាភាព​ទិន្ន​ន័យ​នៃ​ជលធា​ទន្លេ ទៅ​ថ្ងៃ​មុខ​ និង​រៀបចំ​គិត​គូរ​គោលនយោបាយ​រយៈពេល​វែង​សម្រាប់​ចាត់​ចែង​ធន​ធាន​ទឹក​របស់​ប្រទេស៕

Hello VOA ស្រ្តី​និង​ភាព​ជាអ្នកដឹកនាំ៖ សំឡេង​ក្មេងស្រី​ជនជាតិ​ភាគតិច - កក្កដា 04, 2022

កញ្ញា សេន លេ ប្រធាន​គម្រោង​ស្តីពី​យេនឌ័រ និង​ក្រុមជនជាតិ​ភាគតិច និង​ជា​ស្រ្តី​វ័យក្មេង​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច បាន​ថ្លែង​ថា ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញ​ថា ក្មេងស្រី​ជនជាតិ​ភាគតិច​ប្រឈមនឹង​ឧបសគ្គ​ជាច្រើន មិន​ត្រឹម​តែ​នៅក្នុ​ង​សង្គម​ខ្មែរ​ទូទៅ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​នៅក្នុង​សហគមន៍​របស់​ពួកគេ​ផងដែរ។ បទដ្ឋាន​សង្គម និង​ផ្នត់គំនិត​អវិជ្ជមាន​ទៅលើ​ក្មេងស្រី បាន​កម្រិត​ឱកាស​មិន​ឱ្យ​ក្មេងស្រី​សម្រេច​នូវ​ក្តីស្រមៃ​របស់​ពួកគេ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្រ្តី​និង​ភាព​ជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២)

Hello VOA៖ រដ្ឋាភិបាល​កម្ពុជា​គួរ​ណែនាំ​កុំ​​​​​ឱ្យ​ពលរដ្ឋ​ទៅ​ធ្វើ​ជា​ពលករ​នេសាទ​​​នៅ​ក្រៅ​ប្រទេស - មិថុនា 23, 2022

ពលករ​កម្ពុជាយ៉ាង​ហោច​ណាស់​ពីរ​លាន​នាក់ បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅប្រទេស​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ។ ​ប្រទេស​ថៃ​ ដែល​ជា​ប្រទេស​ជិត​ខាង​កម្ពុជា មាន​ពលករ​ធ្វើ​ចំណាក​ស្រុក​ពី​កម្ពុជា​ច្រើន​ជាងគេ។ ​ពលករ​ខ្មែរ​មួយ​ចំនួន​ក៏​បាន​ចាញ់​បោក​មេខ្យល់ ហើយ​ក្លាយ​ជា​ទាសករ​លើ​ទូក​នេសាទរាប់​ឆ្នាំ​ ដោយ​មិន​ស្គាល់​ដីគោក​ក៏​មាន។​ លោក ឌី ថេហូយ៉ា ប្រធាន​ផ្នែក​ប្រឆាំងការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គ​ការ​សង់ត្រាល់​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ផ្សព្វផ្សាយ និង​ណែនាំ​កុំ​ឱ្យ​ពលរដ្ឋ​ខ្លួន​ទៅ​ធ្វើ​ជា​ពលករ​នេសាទនៅ​ក្រៅ​ប្រទេស។​ (កាន់ វិច្ឆិកា, Hello VOA ចំណាកស្រុក, ភ្នំពេញ, ២៣ មិថុនា ២០២២)

Hello VOA សុខភាព៖ ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​រ៉ាំរ៉ៃ - មិថុនា 17, 2022

អ្នកជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ជំងឺ​កូវីដ​រ៉ាំរ៉ៃ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​គុណភាព​នៃ​ការរស់នៅ​របស់​អ្នកជំងឺ មិនត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​អាច​បង្ក​ឲ្យ​មាន​ពិការភាព​បាន​ផងដែរ។ អ្នកជំងឺ​កូវីដ១៩ គួរប្រើ​ថ្នាំ​ដើម្បី​បញ្ចុះ​មេរោគ បើទោះបី​ជា​មិនមាន​រោគ​សញ្ញា​អ្វី​ធ្ងន់ធ្ងរ​នៅ​ពេល​ឆ្លង​ជំងឺ​កូវីដ១៩​ក៏ដោយ។ លោក​បាន​បញ្ជាក់​ថា ចំនួន​មេរោគ​ដែល​នៅក្នុង​ខ្លួន​អ្នកជំងឺ​អាច​បង្ក​ទៅ​ជា​កូវីដ​រ៉ាំរ៉ៃ​នៅ​ថ្ងៃក្រោយ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២)

Hello VOA សំឡេង​ជំនាន់​ថ្មី៖ យុវជន​មិន​បាន​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​អាណត្តិ​នេះ​ច្រើន​ដូច​មុន​ដោយសារ​សម្ពាធ​នយោបាយ - មិថុនា 13, 2022

កាលពីថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ​២០២២ កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី៥ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១៧​ចូលរួម។ លោក ម៉ា ចិត្រា សកម្មជន​សង្គម និង​ជា​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា យុវជន និង​ពលរដ្ឋ​មិន​សូវ​បាន​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​អាណត្តិ​នេះ​ច្រើន​ដូច​អាណត្តិ​មុន​ដោយសារ​សម្ពាធ​នយោបាយ និង​បទពិសោធន៍​នៃ​ការរំលាយ​គណបក្ស​ប្រឆាំង៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៣ មិថុនា ២០២២)

Hello VOA៖ វត្តមាន​របស់​អាជ្ញាធរ​មូលដ្ឋាន​ធ្វើឲ្យ​ប៉ះពាល់​សិទ្ធិ​នៃ​ការសម្រេចចិត្ត​របស់​អ្នកបោះឆ្នោត - មិថុនា 09, 2022

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​តាម​ដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​អំឡុង​ពេល​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ២០២២។ អង្គការ​លីកាដូ​ទទួល​ការ​រាយ​ការណ៍​ពី​រាជធានី-ខេត្ត ចំនួន​១៦​ផ្សេង​គ្នា អំពី​វត្តមាន​របស់​អាជ្ញាធរ​មូលដ្ឋាន អង្គុយ​ចាំ​នៅ​ក្នុង ឬ​ក្រៅ​ទីតាំង​បោះ​ឆ្នោត ឬជួយ​សម្រប​សម្រួល​ឱ្យ​ពល​រដ្ឋ​បាន​ចូល​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត ក្នុង​នោះ​មាន​មេភូមិ មេឃុំ ឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏​ដូចជា​អាជ្ញាធរ​ផ្សេង​ទៀត។ លោក អំ សំអាត នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​ម​នុស្ស​នៃ​អង្គការ​លីកាដូ បញ្ជាក់​ថា៖ «ព្រោះ​គាត់​ជា​អាជ្ញាធរ​មូលដ្ឋាន អ៊ីចឹង​ប្រជាពលរដ្ឋ​គាត់​ស្គាល់​ទាំងអស់។ អ៊ីចឹង​វា​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្រេច​ចិត្ត ពីព្រោះ​មាន​ការស្ទាក់ស្ទើរ ឬ​ក៏​មាន​ការ​ភិតភ័យ និង​បារម្ភ​អំពី​សុវត្ថិភាព ខ្លាច​ថា អាជ្ញាធរ​ទាំង​អស់​ហ្នឹង​ដឹង​ថា គាត់​បោះឆ្នោត​ឲ្យ​គណបក្ស​ណា»៕ (លោក ស៊ុន...

Hello VOA ស្រ្តី​និង​ភាព​ជា​អ្នកដឹកនាំ៖ ការ​លើក​កម្ពស់​យេនឌ័រ​និង​បរិស្ថាន​តាម​រយៈ​សិល្បៈ - មិថុនា 07, 2022

អ្នកស្រី សួស ស៊ីណាត ប្រធាន​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស​ និង​ទំនាក់ទំនង​សហគមន៍​នៃ​ សហគ្រាស​សង្គមហ្វារ​បាន​ថ្លែង​ថា អ្នកស្រី​មាន​ក្តី​រំភើប​រីករាយ​ដែល​បាន​រួមចំណែក​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​លើកស្ទួយ​សិល្បៈ​ខ្មែរ​តាមរយៈ​ការជួយរៀបចំ​ការសម្តែង​នានា​របស់​សិល្បករ​និង​សិល្បការិនី​របស់​អង្គការ​ហ្វារ និង​ការ​ចូលរួម​ចំណែក​បង្កើន​ការ​យល់ដឹង​អំពី​បញ្ហា​បរិស្ថាន ដូចជា​ការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ផ្លាស្ទីក​ជាដើម៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្រ្តី​និង​ភាព​ជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ​២០២២)