Copertina di វិភាគរឿងសាមកុក

វិភាគរឿងសាមកុក

Hout Sengkea
Ultimo episodio disponibile ការបះបោររបស់ពួកកន្សែងលឿងមុនរឿងសាមកុក Pronto per l’ascolto
0:00 13 min 13 s

128 Episodi

ការបះបោររបស់ពួកកន្សែងលឿងមុនរឿងសាមកុក

អ្នកមើលរឿងសាមកុកច្រើនតែលឺពាក្យថា ពួកបះបោរកន្សែងលឿង។ ហេតុនេះខ្ញុំនឹងលើកយកប្រវត្តិនៃការងើបឡើងបះបោររបស់ក្រុមនេះ និងការដួលរលំទៅវិញក្រោមទ័ពរាជការ។

ប្រវត្តិរបស់ម៉ាឆាវ

ម៉ាឆាវ ជាមេទ័ពវ័យក្មេងដែលអាចប្រយុទ្ធស្មើនឹងចាងហ្វីបាន ហើយថែមទាំងត្រូវលីវប៉ីតែងតាំងជាមេទ័ពខ្លាទៀតផង។ តើប្រវត្តិរបស់គាត់បែបណា ហើយគាត់បាត់មុខទៅណាបន្ទាប់បានដំណែងជាសម្តេចហើយនោះ?

ឆាវឆាវខ្លាចបរាជ័យ តែនិយាយខុសពីចិត្ត

ក្នុង episode នេះ ខ្ញុំនឹងលើកយកទ្រឹស្តីឆាវឆាវមួយទៀតដែលហួសសម័យ និងមិនគួរយកមកប្រើក្នុងឋានៈជាអ្នកដឹកនាំ។​ បរាជ័យ ត្រូវតែគួរឱ្យខ្លាច ហើយបរាជ័យត្រូវតែជៀសវាង។ ខ្ញុំនឹងឱ្យហេតុផលរបស់ខ្ញុំ ហើយអ្នកទាំងអស់គ្នាអាចសម្រេចដោយខ្លួនឯង។

អ្នកម្នាងឆាវ ដែលជួយការពារស្តេចហាន

គ្រួសារឆាវទាំងអស់សុទ្ធតែចង់ទម្លាក់រាជវង្សហាន ដើម្បីកសាងរាជវង្សថ្មីដែលជារបស់គ្រួសារខ្លួនឯង លើកលែងតែម្នាក់ គឺឆាវជៀ។ ឆាវជៀ ក្រោយមកក៏ក្លាយជាព្រះមហេសីសៀនមូ និងជាអ្នកដែលការពាររាជវង្សចុងក្រោយគេ មុនពេលស្តេចហានដាក់រាជ្យ។

លូស៊ូចង់ចាត់ការគួនអុីយកជីងចូវ (ក្នុងសៀវភៅ)

នៅក្នុងសៀវភៅ លូស៊ូមិនចង់ជួយគួនអ៊ីទេ ព្រោះគាត់ជារៀបចំល្បិចហៅគួនអ៊ីឱ្យមកចូលរួមពិធីជប់លៀង។ គួនអ៊ីមកតាមការអញ្ចើញ ដោយមានទ័ពចាំធ្វើជាជំនួយ។ តើយល់យ៉ាងណាដែរក្នុងវគ្គនេះ?

តើពេទ្យទេវតាហួធួមានមែនឬអត់?

នៅក្នុងរឿង ហួធួ បានព្យាបាលរបួសដៃដែលត្រូវព្រួញពិសរបស់គួនអ៊ី ក្នុងសង្គ្រាមហ្វានឆឹង។ ក្រោយមកទៅព្យាបាលក្បាលរបស់ឆាវឆាវ តែត្រូវឆាវឆាវចាប់ដាក់គុក ព្រោះសង្ស័យ។ តើហួធួជាគ្រូពេទ្យបែបណា?

អ្នកដែលឆាវឆាវមិនអាចយកចិត្តបាន

ឆាវឆាវពូកែយកចិត្តមនុស្ស ប៉ុន្តែមិនមែនយកចិត្តបានគ្រប់គ្នាទេ។ ក្នុង episode នេះខ្ញុំនឹងលើកយកតួអង្គសំខាន់ដែលឆាវឆាវមិនអាចយកចិត្តបាន ហើយបែរជាក្លាយជាគ្រោះ ឬឧបសគ្គដល់ឆាវឆាវទៅវិញ។ តើមកពីមូលហេតុអ្វីបានជាឆាវឆាវយកចិត្តពួកគេមិនបាន?

យ៉ាងសៀវ អស់ជីវិត ព្រោះទាយចិត្តឆាវឆាវ

យ៉ាងសៀវ ជាទីប្រឹក្សាវាយក្មេង ដែលបម្រើឆាវឆាវ ក្នុងជំនាន់ដែលឆាវភី និងឆាវជឺប្រជែងគ្នាយកដំណែង។ យ៉ាងសៀវ មានភាពឆ្លាតវៃ អាចទាយដឹងពីចិត្តរបស់ឆាវឆាវ ធ្វើឱ្យគេគ្រប់គ្នាស្ងើចសរសើរ។​ តើខ្សែជីវិតយ៉ាងសៀវ ទៅជាយ៉ាងណា បើឆ្លាតម្លឹងៗ?

តើវ៉ាងអុីងជាអ្នកណា?

វ៉ាងអុីង ប្រើល្បិចស្រីស្អាតបំបែកបំបាក់លីពូ និងតុងជួ ទើបអាចយកជីវិតតុងជួបាន។ តើវ៉ាងអុីងមានប្រវត្តិបែប?