Last ned appen
Omslag for ទស្សនៈខ្ញុំគេ

ទស្សនៈខ្ញុំគេ

ហួត សេងគៀ
Nyeste tilgjengelige episode S1 E12 - សេរីភាពក្នុងការងារ Klar til å lytte
0:00 10 min 26 s

102 Episoder

S1 E12 - សេរីភាពក្នុងការងារ

ធ្វើការគ្មានសេរីភាព ប្រៀបដូចជាអ្នកទោស ហេតុនេះ ទើបបុគ្គលិកដែលធ្វើការយូរឆ្នាំ មិនពេញចិត្តនឹងការងារខ្លួនឯង។ ពួកគេបាត់សេរីភាពនៅពេលធ្វើការ ហើយមិនដឹងថា ខ្លួនឯងអាចទាមទារសេរីភាពមកវិញបានទៀត។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីមូលហេតុដែលបុគ្គលិកត្រូវការសេរីភាព និង​វិធីសាស្ត្រទាមទារយកសេរីភាពនៅកន្លែងធ្វើការ។ ខ្ញុំក៏បានលើកពីវិធីចរចាដែលពឹងលើប្រយោជន៍ផងដែរ។ ដើម្បីសេរីភាព អ្នកទាំងអស់គ្នាត្រូវតែស្តាប់ឲ្យចប់។

S1 E11 - ការស្តីបន្ទោស និង​ទំនួលខុសត្រូវក្នុងការងារ

គ្មានអ្នកណាចូលចិត្តការស្តីបន្ទោសនៅកន្លែងការងារទេ ប៉ុន្តែបើសិនជាអ្នកបង្កើតកំហុស អ្នកចាំបាច់ត្រូវតែរៀនទទួលការស្តីកំហុសនោះដោយស្ម័គ្រចិត្ត។ បើសិនជាអ្នកត្រូវគេស្តីបន្ទោសដោយមិនមានហេតុផលច្បាស់លាស់ អ្នកប្រហែលជាត្រូវគិតពីអត្ថន័យរបស់វា។ ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីតំណភា្ជប់រវាងការស្តីបន្ទោស និង​ទំនួលខុសត្រូវ។ ខ្ញុំក៏លើកឡើងពីចំណុច២យ៉ាងដែលជួយឲ្យអ្នកមានទំនួលខុសត្រូវខ្ពស់ជាងមុនដែរ។ ទំនួលខុសត្រូវ មានប្រយោជន៍នៅក្នុងការងារ។

S1 E10 - ការអួត និងការប្រូម៉ូតខ្លួនឯង មិនដូចគ្នាទេ

គ្មានអ្នកណាចូលចិត្តមនុស្សអួតទេ ហើយរឹតតែគ្មានអ្នកណាចង់ធ្វើការជាមួយមនុស្សអួតទៀតផង។ ការអួត ជាសកម្មភាពរបស់មនុស្សមិនស្មោះត្រង់ ដែលធ្វើដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ការប្រូម៉ូតខ្លួនឯង ស្រដៀងគ្នានឹងការអួតដែរ ប៉ុន្តែធ្វើឡើងដោយភាពស្មោះត្រង់ និងមានគោលបំណងច្បាស់លាស់។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីចំណុចខុសគ្នារវាងការអួត និង​ការប្រូម៉ូតខ្លួនឯងនៅកន្លែងការងារ។ លោកអ្នកក៏នឹងដឹងពីវិធីដែលខ្ញុំប្រូម៉ូតខ្លួនឯងផងដែរ។ ការប្រូម៉ូតខ្លួនឯង ជារឿងចាំបាច់របស់បុគ្គលិកម្នាក់ៗ ជាពិសេសអ្នកដែលមិនចង់ធ្វើការងាប់ក្រឡា។

S1 E9 - ការផ្លាស់ប្តូរជំនាញ ជារឿងល្អដែលអាចកើតឡើងនៅក្នុងអាជីពរបស់អ្នក

មានតែការផ្លាស់ប្តូរទេ ដែលមិនចេះផ្លាស់ប្តូរ។ នេះជាការពិតមួយដែលកើតឡើងគ្រប់វិស័យទាំងអស់ ហើយអ្នកដែលបដិសេធការផ្លាស់ប្តូរ នឹងត្រូវគេទុកចោលមួយកន្លែង។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីជំហ៊ានទាំង៤សម្រាប់ផ្លាស់ប្តូរជំនាញរបស់លោកអ្នក។ ខ្ញុំក៏បានពន្យល់ពីមូលហេតុដែលលោកអ្នកត្រូវផ្លាស់ប្តូរជំនាញរៀងរាល់៥ឆ្នាំម្តងដែរ។ ជំនាញថ្មី មនុស្សថ្មី បុគ្គលិកថ្មី។

S1 E8 - ការធ្វើការដោយមាន Mentor ធ្វើឲ្យអ្នករីកចម្រើនលឿន

តាមប្រទេសដែលរីកចម្រើន ការមាន Mentor ជារឿងធម្មតានៅក្នុងការងារ និង​ការធ្វើជំនួញ។ នៅកម្ពុជា ក៏មានលេចឡើង Mentor មួយៗដែរ ប៉ុន្តែមិនច្បាស់ថា តើអ្នកណាជាអ្នកជួយពិតប្រាកដ ហើយអ្នកណាជាជនបោកប្រាស់។ នៅក្នុងEpisode ខ្ញុំនឹងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការមាន Mentoរ។ ក្រុមហ៊ុនរបស់ខ្ញុំគ្រប់គ្រងដោយថៅកែបរទេស ហេតុនេះគាត់តែងតែនាំយកវិធីសាស្ត្រល្អពីបរទេសមកប្រើក្នុងក្រុមហ៊ុនជានិច្ច។ ខ្ញុំទទួលផលប្រយោជន៍ទាំងនេះ ហើយគិតថាលោកអ្នកគួរតែទទួលបានដូចគ្នា។ ការមាន Mentor ជាជំហានជោគជ័យរបស់បុគ្គលិកគ្រប់រូប។

S1 E7 - វិធីកសាងទំនាក់ទំនងល្អជាមួយ Mentor

មិនថានៅក្នុងការងារប្រភេទអ្វីក៏ដោយ ការមានអ្នកចាំជួយនាំផ្លូវ ជារឿងល្អបំផុត។ អ្នកមិនចាំបាច់ធ្វើខុសដោយមិនដឹងខ្លួន ឬចំណាយពេលស្វែងរកចម្លើយដោយខ្លួនឯងនោះទេ។ Mentor ជាផ្លូវការនៅក្នុងអាជីព ហេតុនេះបើសិនជាអ្នកមិនចេះពីវិធីបង្កើតទំនាក់ទំនង នោះអ្នកក៏មិនអាចទាញយកប្រយោជន៍ពី Mentor ដែរ។ នៅក្នុង Episode​ នេះ សុខម៉េង នឹងប្រាប់ពីវិធីសាស្រ្តកសាងទំនាក់ទំនងល្អជាមួយ Mentor របស់អ្នក។

S1 E6 - កន្លែងការងារ គឺជាសាលារៀនដែលល្អបំផុត

សាលារៀន យកលុយពីសិស្ស ប៉ុន្តែមិនអាចផ្តល់សមត្ថភាពក្នុងការងារឲ្យសិស្សបាន។ កន្លែងការងារ ឲ្យលុយមកយើងវិញ ហើយអាចផ្តល់សមត្ថភាពក្នុងការងារមកយើងទៀតផង។ វាដូចជាមិនសមហេតុសោះ។ នៅក្នុង Episode នេះ ខ្ញុំនឹងអានអត្ថបទមួយដែលខ្ញុំសរសេរនៅលើប្លក់របស់ខ្ញុំ និងបន្ថែមយោបល់ខ្លះទៀតដែលខ្ញុំគិតថាអាចជួយកែប្រែកម្មវិធីសិក្សានៅតាមសាលារៀនបាន។ Link សម្រាប់អត្ថបទ

S1 E5 - មូលហេតុពីរយ៉ាងដែលធ្វើឲ្យបុគ្គលិកមិនធ្វើការអស់ពីសមត្ថភាព

ក្រុមហ៊ុនធំៗ តែងតែខ្វល់ខ្វាយពីសមត្ថភាពបុគ្គលិក ហើយគេចង់ឲ្យបុគ្គលិករបស់គេទាំងអស់ប្រើប្រាស់សមត្ថភាពឲ្យដល់កម្រិតក្នុងពេលធ្វើការ។ ក្នុង Episode នេះ ខ្ញុំនឹងលើកយកមូលហេតុពីរយ៉ាងដែលបង្កឲ្យបុគ្គលិកមិនធ្វើការអស់ពីសមត្ថភាព។ ខ្ញុំក៏បានលើកយកវិធីគិតមួយបែបទៀតដែលអាចឲ្យអ្នកធ្វើការគ្រប់គ្នា លែងលាក់សមត្ថភាពនៅពេលធ្វើការ។ ពាក្យណែនាំដែលខ្ញុំចង់ចែករំលែក គឺ សមត្ថភាព ទាល់តែធ្វើឲ្យអស់ ទើបវាកើន។ លោកអ្នកអាចអានបន្ថែមបាននៅលើប្លក់របស់ខ្ញុំ។

S1 E4 - វិធីសាស្ត្រ ៧យ៉ាងដើម្បីបញ្ឈប់ការរំខាននៅកន្លែងការងារ

ការរំខាននៅកន្លែងការងារ មិនមែនជាបញ្ហាថ្មីនោះទេ សម្រាប់អ្នកធ្វើការគ្រប់ជាន់ថ្នាក់។ នៅក្នុង Episode នេះ សុខម៉េង នឹងលើកយកវិធីសាស្ត្រ៧យ៉ាងដែលអាចជួយលោកអ្នកបញ្ឈប់ការរំខាននៅកន្លែងការងារបាន។ លោកអ្នកនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការ និងមិនចាំបាច់យកការងារមកធ្វើបន្តនៅផ្ទះទៀតឡើយ។ ជារៀងរាល់ថ្ងៃពុធ Podcast ទស្សនៈខ្ញុំគេនឹងលើកយកវិធីសាស្ត្រល្អៗ សម្រាប់ជួយការងាររបស់លោកអ្នក ហេតុនេះកុំភ្លេចតាមដានស្តាប់ទាំងអស់គ្នា។

S1 E3 - សំណួរចម្លើយរបស់អ្នកស្តាប់ ភាគ១

ក្នុង Episode ខ្ញុំនឹងលើយកបីសំណួររបស់អ្នកស្តាប់ Podcast ទស្សនៈខ្ញុំគេ ដែលបានផ្ញើមកតាមរយៈទំព័រហ្វេសប៊ុក។ សំណួរទី១ ៖ បើសិនជារៀនដល់ឆ្នាំទី៣ហើយ តែមិនទាន់បានធ្វើការឲ្យត្រូវជំនាញ តើគួរធ្វើបែបណា? សំណួរទី២ ៖ តើគួរធ្វើបែបណា ទើបអាចជៀសផុតពីមហិច្ចតារបស់អ្នកដទៃ? សំណួរទី៣ ៖ តើមាន Tool អ្វីដែលអាចប្រើសម្រាប់កត់ត្រាក្នុងការងារ? សម្រាប់អ្នកស្តាប់ដែលមានសំណួរផ្សេងទៀតទាក់ទងនឹងការងារ ឬអាជីពរបស់ខ្លួន អាចផ្ញើមកកាន់ទំព័រហ្វេសប៊ុក ទស្សនៈខ្ញុំគេ បាន។ ខ្ញុំនឹងរៀបចំជាចម្លើយនៅក្នុង Episode បន្ទាប់ទៀត។