Portada de ទស្សនៈខ្ញុំគេ

ទស្សនៈខ្ញុំគេ

ហួត សេងគៀ
Último episodio disponible S3 E82 - ការធ្វើការលើសម៉ោង​ និងគុណភាពនៃការរស់នៅ Listo para escuchar
0:00 9 min 15 s

102 Episodios

S3 E82 - ការធ្វើការលើសម៉ោង​ និងគុណភាពនៃការរស់នៅ

តើអ្នកណាមិនធ្លាប់ធ្វើការលើសម៉ោង? ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីចំណុចវិជ្ជមាន និងអវិជ្ជមាននៃការធ្វើការលើសម៉ោង។ អ្នកនឹងបានដឹងថា តើហេតុអ្វីបានជាការធ្វើការងារលើសម៉ោងប៉ះពាល់ដល់ជីវិតឯកជនរបស់អ្នក។ ៨ម៉ោង ជាពេលវេលាសម្រាប់ធ្វើការ ប៉ុន្តែសួរថា តើអ្នកណាអាចធ្វើការពេញ៨ម៉ោងនោះ?

S3 E81 - បុគ្គលិកដែលធ្វើការដើម្បីរស់​ និងអ្នករស់ដើម្បីធ្វើការ

តើជាមនុស្សប្រភេទមួយណា? ធ្វើការដើម្បីរស់ ឬរស់ដើម្បីតែធ្វើការ។ ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីការចាត់ទុកការងារជាគោលដៅជីវិត។

S3 E80 - ជំនាញដែលគ្មានទីផ្សារ ឬងាប់ក្រឡាលើស្រុកខ្មែរមួយចំនួន

ក្នុង Episode នេះ ខ្ញុំឆ្លើយសំណួរអ្នកស្តាប់ម្នាក់ដែលគាត់បានសួរតាំងពីប៉ុន្មានខែមុនមកម្ល៉េះ។ គាត់ឱ្យខ្ញុំលើកឧទាហរណ៍ជំនាញដែលងាប់ក្រឡា។ ជំនាញដែលអ្នកកំពុងមាន អាចនឹងបាត់ទីផ្សារម្តងបន្តិច បើអ្នកមិនចាប់អារម្មណ៍ពីការប្រែប្រួលក្នុងវិស័យរបស់អ្នក។ ខ្ញុំក៏និយាយពីការសង្កេតមើលជំនាញក្រាហ្វិចឌីហ្សាញក្នុងស្រុកខ្មែរផងដែរ។​ វាជាការសង្កេតមួយដែលគ្រប់លក្ខណៈទេ ប៉ុន្តែខ្ញុំអាចអះអាងថា ជំនាញនេះ មានការប្រកួតប្រជែងខ្លាំងជាងមុន ប៉ុន្តែប្រាក់ខែមិនកើនឡើងសោះ។

S3 E79 - បុគ្គលិកជាអ្នកលក់ជំនាញ

ក្នុង Episode ខ្ញុំនឹងលើកឡើងពីគំនិតមួយដែលខ្ញុំតែងតែប្រើនៅក្នុងការងារ។ ខ្ញុំនឹងបង្រៀនអ្នកពីការលក់ជំនាញ ដើម្បីកុំឱ្យអ្នកយល់ថា អ្នកធ្វើការដើម្បីតែអ្នកដទៃ។

S3 E78 - តើគួរធ្វើការក្នុងក្រុមហ៊ុនតូច ឬក្រុមហ៊ុនដែលមានស្តង់ដារ

ក្នុង Episode នេះ ខ្ញុំនឹងលើកពីពេលវេលាដែលអ្នកគួរធ្វើការក្នុងក្រុមហ៊ុនតូច និងពេលវេលាដែលត្រូវហក់ទៅរកក្រុមហ៊ុនស្តង់ដារ។ អ្នកមិនអាចធ្វើការងាប់ក្រឡាបានទេ។ ក្រុមហ៊ុនតូចមានអត្ថប្រយោជន៍របស់វាមែន ប៉ុន្តែបើដល់ពេលដែលអ្នកត្រូវលោតចេញហើយ អ្នកមិនព្រមចេញ អ្នកនឹងចាប់ផ្តើមបាត់ប្រយោជន៍វិញ។

S3 E77 - កុំរង់ចាំ motivation ដើម្បីធ្វើការ

បើអ្នកចូលចិត្ត motivation ហើយត្រូវការវាដើម្បីធ្វើការងារប្រចាំថ្ងៃរបស់អ្នក អ្នកនឹងជួបបញ្ហាហើយ។ នៅក្នុង episode នេះ ខ្ញុំនឹងបង្រៀនអ្នកពីវិធីបង្កើត motivation ដែលបានផលល្អជាការរង់ចាំវាពីអ្នកដទៃ។ វាគ្មានអ្វីប្រសើរជាងការធ្វើសកម្មភាពនោះទេ។

S3 E76 - សកម្មភាពដែលអ្នកធ្វើនៅពេលទំនេរពីការងារ

ធ្វើការសុទ្ធពេក មិនល្អទេ អ្នកត្រូវមាន hobby ផ្ទាល់ខ្លួន។ ក្នុង Episode នេះ ខ្ញុំលើកឡើងពី hobby ឬសកម្មភាពដែលអ្នកធ្វើពេលទំនេរពីការងារ។ តើធ្វើបែបណាទើបរកឃើញ hobby របស់ខ្លួនឯង។​ អ្នកមានជម្រើសច្រើនណាស់ ពេលនិយាយដល់កន្លែងនេះ។

S3 E75 - Linkedin និង​បុគ្គលិកជំនាញគ្រប់ប្រភេទ

ក្នុង Episode ខ្ញុំនិយាយពី Linkedin ទៀតហើយ។​ បណ្តាញសង្គមដែលបង្កើតឡើងសម្រាប់អ្នកធ្វើការអាជីពគ្រប់ប្រភេទ។ បើអ្នកមិនទាន់មាន account ទេ អ្នកអាចនឹងបាត់បង់ឱកាសច្រើនណាស់ក្នុងការងារ ជាពិសេស បើអ្នកជាបុគ្គលិកជំនាញម្នាក់។ អ្វីដែល free ហើយអ្នកអាចប្រើជាប្រយោជន៍ឱ្យខ្លួនឯងបាន អ្នកគួរតែប្រើទៅ។

S3 E74 - ឱកាសដែលមានលក្ខខណ្ឌក្នុងការងារ

ក្រុមហ៊ុនណាក៏មានឱកាសសម្រាប់បុគ្គលិកដែរ ហើយជាទូទៅ ឱកាសទាំងនោះមានលក្ខខណ្ឌ។ បើអ្នកមិនដឹងពីលក្ខខណ្ឌទេ អ្នកក៏មិនអាចទទួលយកឱកាសនោះបានដូចគ្នា។ ក្នុង Episode នេះ ខ្ញុំលើកយកឱកាសមួយចំនួនដែលខ្ញុំធ្លាប់ជួប ដែលមានលក្ខខណ្ឌផ្សេងៗ។ លក្ខខណ្ឌខ្លះៗត្រូវបានគេលាក់មិនឱ្យបុគ្គលិកដឹងទេ ព្រោះវាមិនសូវទំនង។ បើអ្នកចង់បានឱកាស​ អ្នកត្រូវតែហ៊ានសួរពីលក្ខខណ្ឌឱ្យច្បាស់ជាមុនសិន។

S3 E73 - ហេតុអ្វីបានជាថ្នាក់លើមើលមិនឃើញពីអ្វីដែលអ្នកធ្វើការក្នុងការងារ?

អ្នកប្រាកដជាមិនចង់ឱ្យថ្នាក់លើមើលរំលងការខំប្រឹងរបស់អ្នកនោះទេ។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីមូលហេតុ៣យ៉ាងដែលធ្វើឱ្យអ្នកមិនបានទទួលផលតបស្នងទៅនឹងការប្រឹងប្រែងធ្វើការរបស់អ្នក។ មូលហេតុទាំងនេះ ជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ ហើយទើបតែកើតឡើងកាលពីដើមឆ្នាំទៀតផង។​ ការខំប្រឹង ត្រូវតែមានផលមកវិញ ប៉ុន្តែមុននឹងបានផល អ្នកត្រូវធ្វើរឿងមួយសិន។ Report ឱ្យបានលម្អិតពីអ្វីដែលអ្នកធ្វើ។