ទស្សនៈខ្ញុំគេのカバー画像

ទស្សនៈខ្ញុំគេ

ហួត សេងគៀ
最新の公開エピソード S3 E42 - កុំព្យាយាមផ្លាស់ប្តូរអ្នកណាម្នាក់នៅកន្លែងការងាររបស់អ្នក 再生の準備ができました
0:00 5 min 17 s

102 エピソード

S3 E42 - កុំព្យាយាមផ្លាស់ប្តូរអ្នកណាម្នាក់នៅកន្លែងការងាររបស់អ្នក

ក្នុង Episode នេះ ខ្ញុំនឹងលើកយកដំបូន្មានដែលគេនិយាយជាទូទៅមកសាកប្រើក្នុងពិភពការងារ។ កុំព្យាយាមផ្លាស់ប្តូរអ្នកណាម្នាក់នៅកន្លែងការងារ។ អ្នកគ្រាន់តែជាបុគ្គលិកម្នាក់ប៉ុណ្ណោះ មិនមែនជាគ្រូពេទ្យចិត្តសាស្ត្រដែលមានលទ្ធភាពអាចកែប្រែមនុស្សនោះទេ។ ធ្វើការរបស់អ្នកឲ្យបានល្អ ជារឿងចាំបាច់ទីមួយក្នុងនាមជាបុគ្គលិក។ អ្នកណាដទៃមានចរិតបែបណា ឬគិតបែបណា មិនពាក់ព័ន្ធនឹងអ្នកទេ។​

S2 E40 - ការងារដែលដកខ្លួនមិនរួច និ​ងការងារដែលមិនអាចចែកដាច់ពីខ្លួនឯង

នៅក្នុង Episodeនេះ ខ្ញុំនឹងនិយាយពីការងារ ២ប្រភេទដែលខ្ញុំធ្លាប់ជួបប្រទះ កន្លងមក។ ការងារប្រភេទទី២ ជាការងារដែលខ្ញុំយល់មានតម្លៃសម្រាប់អ្នកធ្វើការគ្រប់រូប ហើយជាការងារដែលយើងគួរតែដេញចាប់ឲ្យបាន។ ខ្ញុំក៏បានលើកពីហ្វេសប៊ុក group ដែលខ្ញុំបង្កើតឡើងមក ដើម្បីចែករំលែកពីបទពិសោធន៍ក្នុងការងារផងដែរ។ បើចង់ដឹងច្បាស់ អាចចូលទៅក្នុងហ្វេសប៊ុក ហើយវាយពាក្យថា​ បុគ្គលិកឆ្លាត អ្នកទាំងអស់គ្នានឹងឃើញរូបមនុស្សចង្កឹះដែលជាតំណាងរបស់ទស្សនៈខ្ញុំគេហើយ។

S2 E39 - ការផ្លាស់ប្តូរក្នុងការងារ និង​ប្រធានបទផ្សេងទៀត

នៅក្នុង Episode នេះ ខ្ញុំនឹងលើកពី ការផ្លាស់ប្តូរទម្រង់ Podcast របស់ខ្ញុំ​ ការធ្វើ Solo Podcast ការផ្លាស់ប្តូរក្នុងការងារ ការដេញចាប់បទពិសោធន៍ បុគ្គលិកក្រៅម៉ោង ខ្ញុំសង្ឃឹមថា Podcast នេះ នឹងមានអ្នកចូលចិត្តច្រើន

S1 E38 - ការធ្វើការងារពីផ្ទះ

នៅក្នុង Episode នេះ ខ្ញុំនិយាយពីការធ្វើការងារពីផ្ទះរបស់ខ្ញុំ ក្នុងអំឡុងពេលមានមេរោគរាតត្បាត។

S1 E37 - ធ្វើខ្លួនឲ្យដូចជា Captain Marvel

នៅក្នុង Episode នេះ ខ្ញុំនឹងលើកយកតួអង្គ Hero ម្នាក់នៅក្នុងរឿង Avengers ដើម្បីបកស្រាយចំណុចសំខាន់មួយនៅក្នុងការងារ។ អ្នកដែលមិនទាន់បានមើលរឿងនេះ គួរតែចំណាយពេលមើលវា ព្រោះវាល្អមើល។

S1 E36 - ហេតុអ្វីបានជាយើងចាំបាច់ត្រូវធ្វើការជាមួយអ្នកដែលឆ្លាតជាងយើង?

ភាពឆ្លាត អាចជួយសម្រួលការងារបានច្រើន។ បុគ្គលិកឆ្លាត អាចសម្រេចកិច្ចការបានល្អជាងបុគ្គលិកដែលមិនសូវឆ្លាត។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីហេតុផលដែលយើងត្រូវរៀនពីមនុស្សដែលឆ្លាតជាងយើងក្នុងការងារ។ បើក្រុមហ៊ុនយើង គ្មានអ្នកណាឆ្លាតជាងយើងទេ នោះប្រហែលជាដល់ពេលដែលត្រូវប្តូរកន្លែងការងារហើយ។

S1 E34 - វប្បធម៌ចែករំលែកនៅក្នុងពិភពការងារ

វប្បធម៌ចែករំលែក មិនមែនជាវប្បធម៌របស់ខ្មែរ ប៉ុន្តែនៅស្រុកខ្មែរយើង អ្នកណាក៏ស្គាល់ពីវាដែរ។ គ្រាន់តែមិនសូវមានអ្នកចូលរួមធ្វើ និង​កែប្រែវាឲ្យក្លាយជាវប្បធម៌ក្នុងស្រុកប៉ុណ្ណោះ នៅក្នុង Episode នេះ ខ្ញុំនឹងរអ៊ូពីរឿងខ្វះអ្នកចែករំលែកបទពិសោធន៍ការងារនៅក្នុងស្រុកខ្មែរ។ បើសិនជាមានពេលចែករំលែកអ្វីដែលមិនសូវមានប្រយោជន៍ យើងក៏គួរតែមានពេលចែករំលែកអ្វីដែលទាក់ទងនឹងការងារដែរ។ ការចែករំលែក ចាប់ផ្តើមពីយើងទាំងអស់គ្នា។ បើគ្រាន់តែនិយាយ វាមិនអាចកើតឡើងបានទេ។

S1 E35 - ការស្គាល់តម្លៃលុយ​ និ​ងការឲ្យតម្លៃលុយ

ទស្សនៈដែលថា លុយ មិនអាចទិញសុភមង្គលបាន ជាទស្សនៈអវិជ្ជមានអំពីលុយ។ ក្នុងនាមជាបុគ្គលិក មិនគួរគិតបែបនេះទេ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីភាពខុសគ្នារវាងការស្គាល់តម្លៃលុយ និង​ការឲ្យតម្លៃលុយ។ បើយើងមិនចែកឲ្យដាច់ យើងនឹងធ្វើការដើម្បីលុយ ដោយខុសរបៀប ហើយយើងគ្មានសុភមង្គលទេ។ ស្គាល់តម្លៃវា យើងនឹងចេះចាយវាយ។ បុគ្គលិក និង​លុយ ចែកគ្នាមិនដាច់ឡើយ។

S1 E33 - ការវិនិយោគទាំង៣របស់បុគ្គលិក

អ្នកវិនិយោគ ធ្វើការវិនិយោគដើម្បីពង្រីកទ្រព្យសម្បតិ្តខ្លួនឯង ចំណែកយើងដែលជាបុគ្គលិក ក៏ត្រូវតែវិនិយោគដូចគេដែរ។ បុគ្គលិក វិនិយោគលើខ្លួនឯង។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីការវិនិយោគទាំង៣របស់បុគ្គលិក។ ខ្ញុំក៏លើកពីបទពិសោធន៍ខ្លួនឯងក្នុងការវិនិយោគលើសមត្ថភាពការងារផងដែរ។ បើយើងខ្វល់ពីខ្លួនឯង យើងនឹងវិនិយោគមកលើខ្លួនឯងមិនខាន។