Copertina di ទស្សនៈខ្ញុំគេ

ទស្សនៈខ្ញុំគេ

ហួត សេងគៀ
Ultimo episodio disponibile S1 E32 - បុគ្គលិកដែលដេញចាប់ការងារ និង​បុគ្គលិកដែលដេញចាប់អាជីព Pronto per l’ascolto
0:00 6 min 6 s

102 Episodi

S1 E32 - បុគ្គលិកដែលដេញចាប់ការងារ និង​បុគ្គលិកដែលដេញចាប់អាជីព

ការងារ និងអាជីព ជារឿងខុសគ្នា។ មនុស្សជាច្រើនអាចមានការងារធ្វើបាន ប៉ុន្តែមានមនុស្សតែមួយចំនួនប៉ុណ្ណោះ ដែលមានអាជីពច្បាស់លាស់។ អាជីព ធ្វើឲ្យមនុស្សមានភាពច្បាស់លាស់ និង​កេរ្តិ៍ឈ្មោះនៅក្នុងសង្គម។ ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីភាពខុសគ្នា រវាងអ្នកដែលដេញចាប់ការងារ និង​អ្នកដែលដេញចាប់អាជីព។ ខ្ញុំក៏លើកពីមូលហេតុដែលយើងមិនគួរមើលរំលងពីចំណុចល្អរបស់អ្នកធ្វើការដែរ។ បុគ្គលិកទាន់សម័យ ត្រូវតែភ័យពេលអត់មានអាជីពច្បាស់លាស់។

S1 E31 - ធ្វើការឲ្យស៊ីនឹងខ្លួនឯង

ការធ្វើអ្វីដែលយើងចូលចិត្តតែមួយមុខ មិនអាចធានាថាយើងអាចរកបានការងារល្អនោះទេ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីវិធីស្វែងរកការងារដែលស៊ីនឹងខ្លួនឯង។ ការងាររបស់យើង គួរតែផ្តល់អត្ថន័យដល់ជីវិត មិនមែនធ្វើឲ្យយើងខ្ជះខ្ជាយពេលវេលានោះទេ។ បុគ្គលិកឆ្លាត រកការងារដែលត្រូវចិត្ត ទើបដាក់ចិត្តដាក់កាយធ្វើ។

S1 E30 - ហេតុអ្វីបុគ្គលិកថ្មីត្រូវដឹងពីរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន?

បុគ្គលិកដែលទៅធ្វើការដោយមិនដឹងពីផ្ទៃក្នុងរបស់ក្រុមហ៊ុន ច្រើនតែមិនសប្បាយចិត្ត ឬគិតថាការងារខ្លួនឯងគ្មានន័យអ្វីសោះ។ បុគ្គលិកប្រភេទនេះ​ កម្រនឹងទទួលបានការតម្លើងឋានៈណាស់។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីមូលហេតុដែលបុគ្គលិកថ្មីចាំបាច់ត្រូវតែសួរនាំពីរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន។ ទោះចង់ ឬមិនចង់ក៏ដោយ ក៏ត្រូវដឹងឲ្យបានគ្រប់ដែរ​ មុននឹងចូលធ្វើការ។

S1 E29 - ការរៀនតាមគេ២លំដាប់

អ្នកណាក៏រៀនតាមគេដែរ ។ អ្នកដែលពូកែរៀនតាមគេ នឹងមើលឃើញខ្លួនឯងទទួលបានជោគជ័យនៅក្នុងការងារ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីការរៀនតាមគេ ២លំដាប់ និងអត្ថប្រយោជន៍របស់វា។ ការរៀនតាមគេដែលត្រឹមត្រូវ ទាមទារឲ្យពាក់ព័ន្ធជាមួយការគិត។​ យើងមិនអាចរៀនតាមគេតែសម្បកក្រៅបានរហូតនោះទេ។ អ្នកដទៃ ជាគ្រូរបស់យើង ប៉ុន្តែយើងត្រូវរើសរបៀបរៀនដោយខ្លួនឯង។

S1 E28 - អាយុ និង​ជំនាញ

បុគ្គលិកទាំងអស់មិនត្រូវគិតថា ចាំអាយុច្រើនបន្តិច ចាំចាប់យកអាជីពឲ្យច្បាស់លាស់ទេ។ ការសម្រេចចិត្តរឿងអាជីព គួរតែធ្វើឲ្យហើយនៅពេលយើងនៅក្មេង។ ក្នុង Episode នេះ ខ្ញុំនឹងប្រាប់ពីមូលហេតុដែលយើងគួរតែចាប់យកអាជីពឲ្យបានមុនអាយុ៣០ឆ្នាំ។ ខ្ញុំក៏លើកពីវិធីដែលងាយស្រួលបំផុតដើម្បីមានអាជីពច្បាស់លាស់ដែរ។ អ្នកដែលគ្មានអាជីព ប្រៀបដូចជាអ្នកដែលប្រឹងធ្វើការរាប់ឆ្នាំ ហើយមិនបានទទួលកន្លែងពិសេសក្នុងពេលជប់លៀងដែរ។ អាជីព មានន័យណាស់សម្រាប់អ្នកធ្វើការ។

S1 E27 - ចំណុចសំខាន់ទាំង៣ សម្រាប់អ្នកដែលធ្វើការផ្នែកច្នៃប្រឌិត

ការងារច្នៃប្រឌិត ជាការងារមួយប្រភេទដែលទាមទារឲ្យបុគ្គលិកប្រើប្រាស់ភាពច្នៃប្រឌិតរបស់ខ្លួន ជំនួសឲ្យការធ្វើតាមច្បាប់ទម្លាប់។ ការងារប្រភេទនេះ តែងតែជួយឲ្យអាជីវកម្មងាយស្រួលក្នុងការប្រកួតប្រជែងជាមួយគេ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីចំណុចសំខាន់៣យ៉ាងដែលអ្នកធ្វើការក្នុងផ្នែកនេះ គួរតែចងចាំទុក។ ខ្ញុំក៏បានលើកពីការងារមួយចំនួនដែលរាប់ជាផ្នែកច្នៃប្រឌិតផងដែរ។ តាមបទពិសោធន៍របស់ខ្ញុំ ការងារប្រភេទនេះ ទើបមិនធ្វើឲ្យបុគ្គលិកធុញទ្រាន់។ ភាពច្នៃប្រឌិត ជួយឲ្យការងារមានអត្ថន័យ។

S1 E26 - អត្ថប្រយោជន៍ទាំង៥របស់ LinkedIn

បើអ្នកប្រើហ្វេសប៊ុក គួរតែប្រើ LinkedIn ដែរ ព្រោះវាជាបណ្តាញសង្គមសម្រាប់អ្នកធ្វើការ។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីអត្ថប្រយោជន៍របស់បណ្តាញសង្គមដ៏ធំមួយនេះ ដែលអាចជួយដល់ការងាររបស់អ្នកបាន។ អ្វីក៏ដោយ ឲ្យតែប្រើត្រូវ ប្រាកដជាអាចជួយអ្នកបាន។ ការងារសម័យថ្មី ត្រូវការ tool សម័យថ្មីដើម្បីជួយ។

S1 E25 - ត្រូវគិតពីការងារឲ្យដូចជាផលិតផល

ធ្វើការងារស្ងាត់ៗ បាត់អស់ក្រេឌីត។ ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីវិធីគិតថ្មីមួយសម្រាប់បុគ្គលិកទាំងអស់។ វិធីគិតនេះ មាន៣ជំហានដែលជួយឲ្យអ្នកមើលឃើញថា ការប្រូម៉ូតខ្លួនឯង ជារឿងចាំបាច់ក្នុងការងារ។

S1 E24 - តួកម្សត់ក្នុងក្រុមហ៊ុនជាអ្នកណា?

ក្នុង Episode នេះ ខ្ញុំនឹងពណ៌នាពីបុគ្គលិកមួយប្រភេទដែលតែងតែដើរតួកម្សត់នៅក្នុងការងារ ហើយចូលចិត្តទម្លាក់កំហុសទៅលើអ្នកដទៃ។ ពួកគាត់កម្សត់ ព្រោះមិនចេះប្រូម៉ូតការងារខ្លួនឯងប៉ុណ្ណោះ។ កំហុសគ្រប់យ៉ាង មកពីខ្លួនឯងមិនចេះលើកការងារដែលខ្លួនធ្វើ។

S1 E23 - វិធីសាស្ត្រប្រូម៉ូតខ្លួនឯង ដោយប្រើប្រាស់ការនិយាយលេង

ទោះបីជាអ្នកគិតថា ការនិយាយលេង ជារឿងមិនបានការក៏ដោយ ក៏អ្នកត្រូវតែចូលរួមជាមួយបុគ្គលិកដទៃទៀតដែរ ដើម្បីបង្កើតទំនាក់ទំនងក្នុងការងារ។ ទំនាក់ទំនងល្អ ធ្វើឲ្យការងារមានភាពរលូន។ ការនិយាយលេង អាចជាឱកាសល្អសម្រាប់ប្រូម៉ូតពីខ្លួនឯង។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីវិធីដែលអ្នកអាចប្រូម៉ូតខ្លួនឯងបាននៅពេលនិយាយលេងជាមួយបុគ្គលិកដទៃ។ ឱកាសប្រូម៉ូតខ្លួនឯងមានគ្រប់ពេល ហេតុនេះអ្នកគួរតែចេះប្រើវា។