Copertina di ទស្សនៈខ្ញុំគេ

ទស្សនៈខ្ញុំគេ

ហួត សេងគៀ
Ultimo episodio disponibile S1 E22 - អត្ថប្រយោជន៍នៃការអាននៅក្នុងការងារ Pronto per l’ascolto
0:00 4 min 59 s

102 Episodi

S1 E22 - អត្ថប្រយោជន៍នៃការអាននៅក្នុងការងារ

បុគ្គលិកដែលមានទម្លាប់អាន អាចឈានទៅមុខលឿនជាងបុគ្គលិកដទៃ។ នៅក្នុង Episode នេះ ខ្ញុំលើកឡើងពីមូលហេតុដែលធ្វើឲ្យការអាន ជាគន្លឹះអភិវឌ្ឍខ្លួនឆាប់រហ័សរបស់បុគ្គលិកសម័យថ្មី។ ទោះបីជា អ្នកមិនចូលចិត្តអានសៀវភៅក៏ដោយ ក៏ត្រូវតែគិតពីការងារខ្លួនឯងដែរ។ ការអាន ជាទម្លាប់អ្នកមាន តែអ្នកអាចយកវាមកធ្វើជាទម្លាប់របស់បុគ្គលិកដែលមានកំណើតបានដូចគ្នា។

S1 E21 - បុគ្គលិកដែលមិនចេះសួរ

នៅក្នុងការងារ មានបុគ្គលិក២ប្រភេទ គឺបុគ្គលិកដែលពូកែសួរនាំ និង​បុគ្គលិកដែលមិនខ្ចីសួរអ្នកណាទាំងអស់។ បុគ្គលិកទាំង២ប្រភេទនេះ អាចធ្វើការបានដូចគ្នា ប៉ុន្តែអ្នកដែលមិនចេះសួរ អាចនឹងនាំបញ្ហាដល់ការងារ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីបញ្ហាដែលបុគ្គលិកមិនចេះសួរ នាំចូលក្នុងដំណើរការងារ។ ខ្ញុំក៏លើកពីវិធីមួយចំនួនដែលជម្រុញឲ្យគាត់ហ៊ានសួរ ឬសាកល្បងសួរនៅក្នុងក្រុមការងារផងដែរ។ សួរច្រើន មិនធ្វើឲ្យគេធុញទេ តែធ្វើខុសព្រោះមិនបានសួរមុន ទើបគេធុញ។

S1 E20 - ហេតុអ្វីបានជាបុគ្គលិកខ្លះរៀនយឺត?

ក្រុមហ៊ុនតែងតែទុកពេលឲ្យបុគ្គលិករៀនបន្ថែម ប៉ុន្តែបុគ្គលិកខ្លះរៀនលឿន ខ្លះទៀតរៀនយឺត ដែលនាំឲ្យរាំងស្ទះដល់ការងារ។ ក្នុង Episode​ នេះ ខ្ញុំនឹងលើកយកមូលហេតុដែលនាំឲ្យបុគ្គលិកខ្លះរៀនយឺត។ ដំណោះស្រាយ គឺងាយស្រួលណាស់។ បើចង់ដឹងច្បាស់ ត្រូវតែស្តាប់ដោយខ្លួនឯង។ ការរៀនក្នុងការងារ ទាមទារឲ្យមនុស្សចេះឆ្ងល់។

S1 E19 - ហេតុអ្វីបានជាក្រុមហ៊ុនមួយចំនួនចង់បានតែបុគ្គលិកដែលមានបទពិសោធន៍ស្រាប់?

ក្រុមហ៊ុនមួយចំនួន​ ត្រូវការបុគ្គលិកដែលមានបទពិសោធន៍ស្រាប់ដើម្បីចូលមកធ្វើការ។ ពួកគេមិនចង់ខាតពេលជាមួយអ្នកដែលមិនធ្លាប់ធ្វើការ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីមូលហេតុ៣យ៉ាងដែលក្រុមហ៊ុនត្រូវការអ្នកបទពិសោធន៍ស្រាប់។ ការឲ្យតម្លៃទៅលើបទពិសោធន៍របស់បុគ្គលិក អាចជារឿងល្អសម្រាប់យើង ហេតុនេះយើងគួរតែប្រមូលវាឲ្យបានច្រើន។

S1 E18 - អ្នកដែលបានប្រាក់ខែតិច សូមស្តាប់ Episode នេះ

អ្នកធ្វើការណាក៏ដោយ ក៏ចាប់ផ្តើមឡើងពីប្រាក់ខែតិចដែរ។ ប្រាក់ខែតិច ជាការដាស់តឿនខ្លួនឯង។ នៅក្នុង​ Episode នេះ ខ្ញុំនឹងលើកឡើងពីអ្វីដែលប្រាក់ខែតិច ជួយដាស់តឿនបុគ្គលិកទាំងអស់។ កុំតូចចិត្តនឹងប្រាក់ខែតិច តែត្រូវចាត់ទុកថា នេះជាការចាប់ផ្តើមរបស់អ្នក ក្នុងជីវិតការងារ។

S1 E17 - បុគ្គលិករីកចម្រើន ទើបក្រុមហ៊ុនរីកចម្រើន

ការហ្វឹកហ្វឺនបុគ្គលិក ជាវិធីសាស្ត្រមួយដែលគេប្រើដើម្បីធ្វើឲ្យក្រុមហ៊ុនរីកចម្រើន ប៉ុន្តែការហ្វឹកហ្វឺននេះ មិនបានយកទៅប្រើលើបុគ្គលិកគ្រប់ជាន់ថ្នាក់នោះទេ។ ជាលទ្ធផល ក្រុមហ៊ុនច្រើនតែពូកែតែផ្នែកខាងលើ តែខ្សោយខាងអនុវត្ត។ ក្នុង​ Episode នេះ ខ្ញុំលើកឡើងពីបញ្ហានៅក្នុងក្រុមហ៊ុនដែលហ្វឹកហ្វឺនបុគ្គលិកមិនអស់ផ្នែក។

S1 E16 - មូលហេតុ៥យ៉ាងដែលបុគ្គលិកគួរតែចែករំលែកបទពិសោធន៍ការងាររបស់ខ្លួន

វប្បធម៌ចែករំលែកនៅកន្លែងការងារ ជួយឲ្យដំណើរការការងារ កាន់តែរលូនជាងមុន។ បុគ្គលិកច្រើនតែយល់ច្រឡំថា ខ្លួនត្រូវលាក់អ្វីដែលខ្លួនឯងចេះ ដើម្បីរក្សាប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែការធ្វើបែបនេះ ប៉ះពាល់ដល់ក្រុមហ៊ុន និង​បុគ្គលិកខ្លួនឯងខ្លាំងណាស់។ ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីមូលហេតុដែលបុគ្គលិកត្រូវចែករំលែកបទពិសោធន៍ការងាររបស់ខ្លួន។ ខ្ញុំក៏បានលើកពីវិធីសាស្ត្រ៣យ៉ាងដែលអាចជួយឲ្យពួកគេចែករំលែកបានដោយសេរីផងដែរ។ គ្មានការចែករំលែក គ្មានការរីកចម្រើន។

S1 E15 - អត្ថប្រយោជន៍ទាំង៥នៃការមានជំនាញត្រៀម

អ្នកមិនអាចរំពឹងលើជំនាញមួយដើម្បីឈរជើងលើទីផ្សារការងារបានទៀតទេ។ យ៉ាងហោចណាស់ ក៏ត្រូវមានជំនាញត្រៀមមួយសម្រាប់ប្រើពេលអាសន្នដែរ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីអត្ថប្រយោជន៍ទាំង៥ ដែលអ្នកនឹងទទួលបាន បើសិនជាមានជំនាញត្រៀមជាប់ខ្លួន។ ខ្ញុំក៏បានលើកឡើងពីវិធីរៀនជំនាញសម្រាប់បុគ្គលិកដែលរវល់នឹងការងារពេញម៉ោងផងដែរ។ ជំនាញត្រៀម ជាកង់សាកួររបស់អ្នកដែលចូលចិត្តប្តូរការងារ។

S1 E14 - បុគ្គលិកគួរតែមានការងារ២ផ្សេងគ្នា

ការងារដែលអ្នកកំពុងធ្វើប្រចាំថ្ងៃ នឹងកំណត់ថាអ្នកជាមនុស្សរបៀបណា។ នៅក្នុង Episode នេះ ខ្ញុំលើកឡើងពីគំនិតដែលបុគ្គលិកគ្រប់រូប ត្រូវមានការងារ២ ដើម្បីភាពរីកចម្រើនរបស់ខ្លួនឯង។ ខ្ញុំនឹងបង្ហាញថា បុគ្គលិកខ្ជិល ជាបុគ្គលិករបៀបណា។

S1 E13 - សំណួរចម្លើយអ្នកស្តាប់ ភាគ២

នៅក្នុង Episode នេះ ខ្ញុំនឹងឆ្លើយតបទៅនឹងសំណួរ៣ទៀតពីអ្នកស្តាប់៖ ទី១ តើគួររើសយកមួយណារវាង ការងារដែលមានប្រយោជន៍ច្រើន និង​ការងារដែលអាចផ្គត់ផ្គង់គ្រួសារបាន? ទី២ តើនិស្សិតដែលកំពុងសិក្សា គួរធ្វើការងារបែបណា? ទី៣ តើនិស្សិតគួរធ្វើបែបណាដើម្បីទទួលបានពត៌មានទាក់ទងនឹងការងារដែលខ្លួនចង់ធ្វើ? លោកអ្នកដែលមានសំណួរផ្សេងទៀត អាចផ្ញើចូលមកកាន់ផេកហ្វេសប៊ុក ទស្សនៈខ្ញុំគេ បាន។ ខ្ញុំនឹងរៀបចំឆ្លើយជា Episode បែបនេះនៅពេលក្រោយទៀត។